ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិ វេណេស៊ុយអេឡាអះអាងថា ប្រទេសលោកត្រៀមខ្លួនរួចរាល់ហើយ ករណីមានការវាយប្រហារ ណាមួយដោយអាមេរិក

xinhua

បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតចិនស៊ិនហួ នៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិវេណេស៊ុយ អេឡា លោក Vladimir Padrino Lopez បានលើកឡើងកាលពីថ្ងៃអាទិត្យបែបនេះ៖បច្ចុប្បន្នប្រទេសវេណេស៊ុអេឡា បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ ការវាយប្រហារណាមួយ ពីសហរដ្ឋអាមេរិក។

លោក Padrino Lopez បាន​ព្រមាន​រដ្ឋាភិបាល​អាមេរិក​ ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ដែល​ចេញ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ថា​៖​យើង​នឹង​ប្រយុទ្ធ​ដាច់ខាត ប្រសិន​បើ​អ្នក​ហ៊ាន​បោះ​ជើង​ នៅ​ប្រទេស​វ៉េណេស៊ុយអេឡា។

ប្រមុខការពារជាតិបាននិយាយថា ប្រទេសវេណេស៊ុយអេឡានៅពេលនេះ កំពុងស្ថិតនៅក្រោមការឡោមព័ទ្ធ ដែលមានគោលបំណងបង្កចលាចលផ្ទៃក្នុង និងធ្វើឱ្យខូចដល់ការដឹកនាំ នយោបាយរបស់ប្រទេស ។

ផ្ទាំងពាណិជ្ជកម្ម

លោករដ្ឋមន្ត្រីបាននិយាយទៀតថា ៖ការប្រកាសអំពីការ ដាក់ពង្រាយកងទ័ពជើងទឹក អាមេរិកនៅក្នុងដែនទឹក Caribbean គឺគ្មានអ្វីក្រៅតែពីការបង្ហាញកម្លាំង ជាមធ្យោបាយសម្គាល់ទឹកដី ដូច្នេះមហាអំណាចផ្សេងទៀត នឹងមិនគ្រប់គ្រងសមុទ្រការីប៊ីននោះទេ។

លោករដ្ឋមន្ត្រីមន្ត្រីបានបញ្ជាក់បន្ថែមថា កងកម្លាំង ប្រដាប់អាវុធវេណេស៊ុយអេឡា កំពុងល្បាតតាមព្រំដែនសមុទ្រ និងដែនអាកាសរបស់ប្រទេស ដើម្បីឆ្លើយតប ទៅនឹងការអំពាវនាវ របស់ប្រធានាធិបតី Nicolas Maduro ដើម្បីពង្រឹងកងជីវពលជាតិបូលីវ៉ារៀ រួចរាល់ហើយផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top