ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី​ឥណ្ឌូណេស៊ី ប្តេជ្ញា​រក្សា​សណ្តាប់ធ្នាប់​ សន្តិសុខ ​សាធារណៈ​ស្របតាម​ច្បាប់

Xinhua

ហ្សាការតា ៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បានចេញសេចក្តីថ្លែងការណ៍មួយ ទាក់ទងនឹងបាតុកម្មនាពេលថ្មីៗនេះ ដែលបានបន្តនៅក្នុងតំបន់ជាច្រើន នៅទូទាំងប្រទេស ដោយសង្កត់ធ្ងន់ថា រដ្ឋនឹងរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ ស្របតាមច្បាប់។

លោកបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា គណបក្សនយោបាយបានចាត់វិធានការ យ៉ាងម៉ឺងម៉ាត់ ចំពោះសមាជិកសភារបស់ខ្លួន ដែលបានប្រព្រឹត្តិខុស រួមទាំងការដកសមាជិកភាព ប្រាក់ឧបត្ថម្ភ និងការបំពេញទស្សនកិច្ចការងារ នៅក្រៅប្រទេស ដើម្បីឆ្លើយតបទៅនឹងកង្វល់របស់សាធារណជន។

លោក​ក៏​បាន​អំពាវនាវ​ឲ្យ​សភា​ បើក​ការ​សន្ទនា​ជាមួយ​មេដឹកនាំ​សហគមន៍ និង​ក្រុម​សង្គម​ស៊ីវិល ដើម្បី​ពង្រឹង​បណ្តាញ​ទំនាក់ទំនង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ផ្ទាំងពាណិជ្ជកម្ម

ថ្លែងពីឧប្បត្តិហេតុនៃភាព ចលាចលនៅក្នុងតំបន់ខ្លះ លោកប្រធានាធិបតីបានគូសបញ្ជាក់ថា រដ្ឋមិនត្រូវនៅស្ងៀមនោះទេ ប្រសិនបើបាតុកម្មកាន់តែ យ៉ាប់យ៉ឺនទៅជាអនាធិបតេយ្យ។

លោក​បាន​ណែនាំ​ប៉ូលិស​ជាតិ​ឥណ្ឌូណេស៊ី និង​កងកម្លាំងប្រដាប់អាវុធ​ជាតិ​ឥណ្ឌូណេស៊ី​ឲ្យ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ស្របតាម​ច្បាប់ ដើម្បី​ការពារ​សមាជិក​សាធារណៈ និង​ការពារ​កន្លែង​សាធារណៈ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top