ព័ត៌មានអន្តរជាតិ

ប្រេសិតពិសេសលោក Putin ប្រកាសឈ្មោះមហាអំណាច ២ប្រទេស ដែលអាចចូលរួមគម្រោងប្រេង និងហ្គាសនៅតំបន់ អាក់ទិកជាមួយគ្នា

Sputnik

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោក Kirill Dmitriev ជំនួយការរបស់ប្រធានាធិបតី Vladimir Putin លើកិច្ចការសេដ្ឋកិច្ចអន្តរជាតិ បានឱ្យដឹងថា ប្រទេសរុស្ស៊ីចាត់ទុកទាំងសហរដ្ឋអាមេរិក និងចិនជាដៃគូសក្តានុពល សម្រាប់គម្រោងប្រេង និងឧស្ម័ន នាពេលអនាគត នៅក្នុងតំបន់អាក់ទិក ហើយនឹងពិចារណាលើឱកាស វិនិយោគបីផ្លូវផងដែរ។

ទីក្រុងមូស្គូ និងប៉េកាំងបានសហការយ៉ាង ជិតស្និទ្ធរួចហើយលើគំនិត ផ្តួចផ្តើមសេដ្ឋកិច្ច ដែលឧបត្ថម្ភដោយរដ្ឋ។
ប្រទេសចិនបានវិនិយោគ ជាង ៧០០ពាន់លានរូប្លឬត្រូវជា៨,៧ពាន់លានដុល្លារ នៅក្នុងគម្រោងជាង ៥០ដែល សម្របសម្រួល ដោយមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) នេះបើយោង តាមការបញ្ជាក់ដោយលោក Dmitriev បន្ថែមទៅកាន់ក្រុមអ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារនៅទីក្រុងប៉េកាំង។

លោក Dmitriev ត្រូវបានគេស្គាល់ថាជាអ្នកដើរ តួកណ្តាល ក្នុងកិច្ចខិតខំប្រឹងប្រែង ធ្វើឱ្យមានភាព ប្រក្រតីជាមួយទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ចូលកាន់តំណែង ក្នុងខែមករា។

ផ្ទាំងពាណិជ្ជកម្ម

លោកបានអះអាងថា ការបណ្តាក់ទុនរួមគ្នា ជាពិសេសនៅតំបន់អាក់ទិក ដែលសម្បូរទៅដោយថាមពល និងមិនប្រើប្រាស់ ធនធានច្រើន ប៉ុន្តែអាចផ្តល់អត្ថប្រយោជន៍ សេដ្ឋកិច្ចយ៉ាងសំខាន់ ប្រសិនបើប្រទេសទាំងពីរយកឈ្នះ លើភាពខុសគ្នា របស់ពួកគេហើយ មកចូលរួមគម្រោងនេះជាមួយគ្នា៕

ប្រែសម្រួល៖ស៊ុនលី

To Top