ចិនធ្វើព្យុហយាត្រាយោធា សម័យសង្រ្គាមលោកលើកទីពីរ បង្ហាញពីការរួបរួម ជាមួយរុស្ស៊ី និងកូរ៉េខាងជើង

ប៉េកាំង៖ ប្រទេសចិនកាលពីថ្ងៃពុធ បានធ្វើព្យុហយាត្រាយោធាដ៏ ធំមួយនៅទីក្រុងប៉េកាំង ដែលជាផ្នែកនៃព្រឹត្តិការណ៍ រំលឹកខួបលើកទី៨០ នៃការចុះចាញ់ជាផ្លូវការ របស់ជប៉ុនក្នុងសង្គ្រាមលោកលើកទី២ ដោយបង្ហាញពីការរួបរួម រវាងប្រធានាធិបតីចិនលោក ស៊ី ជីនពីង ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ។
នៅទីលានធានអានមេន នៃរដ្ឋធានី លោក ស៊ី បានជំរុញឱ្យយោធា របស់ប្រទេស កសាងខ្លួនទៅជាកម្លាំង “លំដាប់ពិភពលោក” និងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ។ លោកក៏បានប្តេជ្ញាថា ចិននឹងបន្តប្តេជ្ញាចំពោះមាគ៌ានៃការអភិវឌ្ឍដោយសន្តិភាព។
ការបង្ហាញសាមគ្គីភាព ជាមួយលោក ពូទីន និងលោក គីម នៅក្នុងព្រឹត្តិការណ៍នានា ដែលមេដឹកនាំ នៃប្រទេស លោកខាងលិចធំៗ ត្រូវបានគេមើលឃើញថា ជាបញ្ហាប្រឈមចំពោះសហរដ្ឋអាមេរិក ក្រោមការដឹកនាំ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
ការលើកឡើង របស់ប្រធានាធិបតីចិន ចំពោះអធិបតេយ្យភាពជាតិ និង បូរណភាពទឹកដី ជាក់ស្តែងបានស្នើឱ្យមាន ការតាំងចិត្ត របស់ទីក្រុងប៉េកាំង ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាមួយតៃវ៉ាន់ ដែលខ្លួនអះអាង ដោយបង្ខំប្រសិនបើចាំបាច់។
នៅក្នុងសុន្ទរកថារបស់លោក ស៊ី បានសង្កត់ធ្ងន់លើ “ការលះបង់ជាតិដ៏ធំ” ដែលធ្វើឡើងនៅក្នុងអ្វីដែលចិនហៅថា សង្រ្គាមតស៊ូប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ឆ្នាំ១៩៣៧-១៩៤៥ និងបានគូសបញ្ជាក់ពី “ការរួមចំណែកដ៏សំខាន់” របស់ប្រជាជនចិន ក្នុងការការពារសន្តិភាពពិភពលោក។ លោកបានអំពាវនាវឲ្យគ្រប់ប្រទេសទាំងអស់ទប់ស្កាត់ការកើតឡើងម្តងទៀត នៃសោកនាដកម្មប្រវត្តិសាស្ត្រ ៕
