ព័ត៌មានអន្តរជាតិ

ចំណូល​ពីការនាំចេញ​អង្ករ​​ ​របស់​វៀត​ណាម  កើន​ដល់ជាង ៣​ពាន់​លាន​ដុល្លារ

VN Express

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានវៀតណាម បានរាយការណ៍ ដោយដកស្រង់សម្តីរបស់សមាគមស្បៀងអាហារវៀត​ណាមថា វៀតណាមបាននាំចេញអង្ករជិត ៥,៩លានតោន ដែលមានតម្លៃជាង ៣ ពាន់លានដុល្លារអាមេរិក ចាប់ពីដើមឆ្នាំនេះ ដល់ថ្ងៃទី១៥ ខែសីហា។

ទំហំនាំចេញបានកើនឡើង ២.៨៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលតម្លៃនាំចេញបានធ្លាក់ចុះ ១៦ ភាគរយធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

កាល​ពី​សប្តាហ៍​មុន តម្លៃ​នាំ​ចេញ​អង្ករ​របស់​វៀតណាម​ បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ ក្នុង​រយៈ​ពេល​ប្រាំបី​ខែ​ចំពេល​ការ​ផ្គត់ផ្គង់​កាន់​តែ​តឹង​តែង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ផ្ទាំងពាណិជ្ជកម្ម

សមាគម​បាន​ព្យាករ​ណ៍ថា ប្រទេស​វៀតណាម​នឹង​នាំ​ចេញ​អង្ករ​បាន​ជាង ៨ លាន​តោន​នៅ​ឆ្នាំ​នេះ នេះ​បើ​តាម​កាសែត​ក្នុងស្រុក Nhan Dan៕

ប្រែសម្រួល ឈូក បូរ៉ា

To Top