ព័ត៌មានអន្តរជាតិ

លោក Macron អះអាងថា ២៦ប្រទេសត្រៀមខ្លួនបញ្ជនទ័ព ទៅអ៊ុយក្រែន ដើម្បីបទឈប់បាញ់អាចកើតឡើង

AFP
" "

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា សម្ព័ន្ធមិត្តលោកខាងលិចចំនួន២៦ប្រទេសបានប្តេជ្ញាជាផ្លូវការក្នុងការដាក់ពង្រាយកងទ័ព តាមផ្លូវគោក សមុទ្រ ឬផ្លូវអាកាសទៅកាន់ប្រទេសអ៊ុយក្រែន មួយថ្ងៃបន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ ត្រូវបានយល់ព្រម។

បន្ទាប់ពីកិច្ចប្រជុំកំពូល នៃប្រទេសចំនួន៣៥ ដែលដាក់ឈ្មោះថា “សម្ព័ន្ធនៃឆន្ទៈ” ប្រធានាធិបតីបារាំង បាននិយាយថាការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់ កម្លាំងធានា របស់ពួកគេនឹងត្រូវបានសម្រេចចិត្ត ជាចុងក្រោយនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

" "

លោកប្រធានាធិបតី Donald Trump ថ្មីៗនេះបានបង្ហាញថា ការគាំទ្រ របស់សហរដ្ឋអាមេរិកអាច ប្រហែលជាអាចកើត ឡើងក្នុងទម្រង់នៃការគាំទ្រ ផ្លូវអាកាស ហើយលោក Vladrimir Zelensky របស់អ៊ុយក្រែនបាននិយាយថា លោកក៏បាននិយាយទៅកាន់ប្រធានាធិបតី សហរដ្ឋអាមេរិកអំពី ការការពារអតិបរមា សម្រាប់ផ្ទៃមេឃរបស់អ៊ុយក្រែនផងដែរ។

" "

ទោះជាយ៉ាងណាក៏ដោយ ក្តីសង្ឃឹមនៃកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាបានធ្លាក់ចុះចាប់តាំងពីលោក Vladimir Putin របស់រុស្ស៊ីបានជួបជាមួយលោក Trump នៅអាឡាស្កាកាលពីខែមុន។

លោក Trump ក៏បាននិយាយផងដែរថា EU គួរតែធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ឈប់ការនាំចូលប្រេង និងឧស្ម័នរបស់រុស្ស៊ី ដើម្បីបញ្ឈប់ ម៉ាស៊ីនសង្រ្គាម ដោយមធ្យោបាយសេដ្ឋកិច្ច នេះបើយោងតាមគណនីមួយ នៃការហៅទូរស័ព្ទពីប្រធានាធិបតីហ្វាំងឡង់ Alexander Stubb ។

សហភាពអឺរ៉ុប ដែលមានសមាជិក២៧ប្រទេសបានកំណត់គោលដៅនៃការបញ្ចប់ការនាំចូលឧស្ម័ន និងប្រេងទាំងអស់ នៅដំណាច់ឆ្នាំ ២០២៧ ។ មន្ត្រីសេតវិមាន បានចង្អុលបង្ហាញថាប្រទេសរុស្ស៊ីបានទទួល  ១,៣ពាន់លានដុល្លារក្នុងការ លក់ប្រេងឥន្ធនៈពី EU ក្នុងរយៈពេលមួយឆ្នាំ ទោះបីជាតួលេខពិតខ្ពស់ជាងឆ្ងាយក៏ដោយ៕

ប្រែសម្រួល៖ស៊ុនលី

To Top