ព័ត៌មានអន្តរជាតិ

ប្រេសិតពិសេសវិមាន​ ក្រមឡាំងអះអាងថា លោក Putin និងលោក Trump នឹងរារាំងមិនឲ្យសង្គ្រាម លោកលើកទី៣ កើតឡើងនោះឡើយ

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិក លោក Donald Trump កំពុងដឹកនាំដើម្បីឲ្យការបញ្ចប់ជម្លោះអ៊ុយក្រែន កាន់តែខិតជិតមកដល់។

ការលើកឡើងនេះធ្វើឡើងបើយោងតាមការបញ្ជាក់ ដោយជំនួយការប្រធានាធិបតី រុស្សីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចអន្តរជាតិ បាននិយាយ។ លោក​បាន​បន្ថែម​ថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ការ​ទូត ​របស់​បុរស​ទាំង​ពីរ​គឺ ដើម្បីធ្វើយ៉ាងណាអាច​ការពារ​សង្គ្រាម​លោក​លើក​ទី​៣មិនឲ្យកើតឡើង។

លោកDmitrievដែលក៏ជាប្រធានមូលនិធិវិនិយោគ ផ្ទាល់របស់រុស្ស៊ី (RDIF) ដែលជាមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យ របស់ប្រទេស បានសរសេរនៅលើបណ្តាញសង្គម X កាលពីថ្ងៃសៅរ៍ថា អតីតមេដឹកនាំសូវៀតនិងអាមេរិកលោកStalinនិង Roosevelt & Churchillបានឈ្នះសង្គ្រាមលោកលើកទីពីរប៉ុន្តែលោកPutin និងលោក Trump គឺជាអ្នកដែលបានរារាំងសង្គ្រាមលោកលើកទី៣ ។

ផ្ទាំងពាណិជ្ជកម្ម

មន្ត្រីជាន់ខ្ពស់រូបនេះមិនត្រឹមតែប៉ុណ្ណោះ ក៏បានអមការបង្ហោះរបស់គាត់ជាមួយ នឹងរូបភាពនៃមេដឹកនាំសូវៀត សហរដ្ឋអាមេរិក និងអង់គ្លេស ដែលបានធ្វើឡើងក្នុងអំឡុងសន្និសីទ Yalta ជាប្រវត្តិសាស្ត្រឆ្នាំ១៩៤៥ ដែលបានដាក់មូលដ្ឋានគ្រឹះសម្រាប់សណ្តាប់ធ្នាប់ក្រោយសង្រ្គាមបន្ទាប់ពីការ ចាញ់របស់ណាស៊ីអាល្លឺម៉ង់ផងដែរ។

ក្នុងនោះលោកក៏បានលើកឡើងអំពីការយល់ឃើញ របស់អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសរុស្ស៊ីលោក Michael McFaul ដែលបាននិយាយថា ទីក្រុងមូស្គូមិនមានភាពច្បាស់លាស់ ចំពោះការចរចាដើម្បីបញ្ចប់ជម្លោះ និងជំរុញឱ្យមានអាវុធរបស់លោកខាងលិចបន្ថែមទៀត សម្រាប់អ៊ុយក្រែន៕

ប្រែសម្រួល៖ស៊ុនលី

To Top