ព័ត៌មានអន្តរជាតិ

រដ្ឋបាលលោក Trump កំពុងពន្លឿនការងារ ដើម្បីរៀបចំជំនួបទ្វេភាគី ជាមួយនឹងមេដឹកនាំចិន លោក Xi

RT News
" "

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក Donald Trump និងមេដឹកនាំចិន Xi Jinping អាចជួបប្រជុំគ្នានៅខែតុលាខាងមុខនេះ នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងអំឡុងវេទិកាកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ។ ជំនួបនេះ​កើត​ឡើង​ចំពេល​មាន​ភាព​តានតឹង​ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។

យោងតាមមន្ត្រីរដ្ឋបាលលោក Trump ចំនួន៣នាក់ដែលមិនបញ្ចេញ ឈ្មោះបានបញ្ជាក់ថា ប្រធានាធិបតី និងទីប្រឹក្សាកំពូល របស់គាត់ កំពុងរៀបចំស្ងាត់ៗ ដើម្បីធ្វើដំណើរទៅកិច្ចប្រជុំ APEC និងជួបពិភាក្សាជាមួយ រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសជាសមាជិក។ កិច្ចប្រជុំកំពូល APEC គ្រោងធ្វើនៅចុងខែតុលា ដល់ដើមខែវិច្ឆិកា នៅទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូង។

" "

ក្រុមមន្ត្រីបានបន្ថែមថា មានការពិភាក្សាយ៉ាងធ្ងន់ធ្ងរ អំពីកិច្ចប្រជុំទ្វេភាគី រវាងលោក Trump និង លោកXi នៅក្រៅវេទិកា ប៉ុន្តែ មិនមានផែនការច្បាស់ណាមួយ កើតឡើងនៅឡើយទេ។

" "

ភាព​តានតឹង​ពាណិជ្ជកម្ម​ រវាង​អាមេរិក និង​ចិន​បាន​និង​កំពុង​ឡើង​ ខ្ពស់បំផុត កាលពីពេលចុងក្រោយ​។ នៅដើមឆ្នាំ២០២៥លោក Trump បានដាក់ពន្ធគយខ្ពស់ដល់ទៅ១៤៥ភាគរយទៅលើទំនិញរបស់ចិន ដែលជំរុញឱ្យមានការយកពន្ធទៅវិញ ទៅមកចំនួន ១២៥ភាគរយពីទីក្រុងប៉េកាំង ។
គួរឲ្យដឹងដែរថា ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាកាលពីខែឧសភា ចំពោះការផ្អាកទៅលើបណ្ហាពន្ធគយនេះបណ្តោះអាសន្ន ហើយដែលត្រូវបានពន្យារពេល ដល់ពាក់កណ្តាលខែវិច្ឆិកា៕

ប្រែសម្រួល៖ស៊ុនលី

To Top