ព័ត៌មានអន្តរជាតិ

រុស្សីបើកការវាយប្រហារ ចំគោលដៅជាអគារ រដ្ឋាភិបាល របស់អ៊ុយក្រែន

RT News

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT អភិបាលក្រុងគៀវ លោក Vitaly Klitschko បាននិយាយ កាលពីថ្ងៃអាទិត្យថា អគារខុទ្ទកាល័យរដ្ឋមន្ត្រី នៃរដ្ឋាភិបាលអ៊ុយក្រែននៅទីក្រុងគៀវ ត្រូវបានវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី ប៉ុន្តែយ៉ាងណាក្តីក្រសួងការពារជាតិរុស្ស៊ី មិនទាន់ធ្វើអត្ថាធិប្បាយនេះ នៅឡើយទេ។

មន្ត្រីអ៊ុយក្រែនបានរាយការណ៍ថា ការវាយប្រហារនៅតំបន់ផ្សេងៗនៃរដ្ឋធានី ដោយបន្ថែមថាទីក្រុង Odessa, Krivoy Rog, Dnepr និង Kremenchug ក៏រងការវាយប្រហារផងដែរ ។
លោកអភិបាលក្រុងKlitschko បានសរសេរ នៅលើបណ្តាញសង្គម Telegram ថា អគាររដ្ឋាភិបាលមួយបានឆេះ បន្ទាប់ពីការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកហើយទីភ្នាក់ងារ​ព័ត៌មាន​អ៊ុយក្រែន UNIAN ក៏បាន​ចែករំលែក​វីដេអូ​នៃ​ផ្សែង​ហុយ​ចេញ​ពី​អគារ​ក្បែរ​ ទីលាន​ឯករាជ្យផងដែរ។

នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកស្រី Yulia Sviridenko ក្រោយមកបានបញ្ជាក់ ពីការខូចខាតអគាររដ្ឋាភិបាល ដោយនិយាយថា វាជាឧបទ្ទវហេតុប្រភេទ នេះដំបូងបង្អស់។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រីនាយករដ្ឋមន្ត្រី​បាន​និយាយទៀត​ថា ៖​ ក្រុម​អ្នក​ជួយ​សង្គ្រោះ​ កំពុង​ធ្វើការងារនៅឡើយ ដោយ​ចែករំលែក​រូបថត​ឧទ្ធម្ភាគចក្រ​បាញ់​កម្ទេច​អគារ និង​រូបភាព​ផ្នែក​ខាងក្នុង​ ដែល​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​៕

ប្រែសម្រួល៖ស៊ុនលី

To Top