អង្គការ OPEC+ នឹងបន្តបង្កើនទិន្នផល ប្រេងក្នុងខែតុលា

វីយែន ៖ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួនដែលជាក្រុមដែលគេស្គាល់ថាជា OPEC+ បានសម្រេចចិត្តបង្កើន ទិន្នផលប្រេង ចំនួន ១៣៧,០០០ បារ៉ែលក្នុងមួយ ថ្ងៃនៅក្នុងខែតុលា។
ការប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំនិម្មិតមួយ ដែលប្រទេសជាសមាជិករួមមាន អារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ អារ៉ាប់រួម កូវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់ បានពិនិត្យស្ថានភាព និងទស្សនវិស័យទីផ្សារពិភពលោក នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័រ OPEC ។
សេចក្តីថ្លែងការណ៍បានឧ្យដឹងថា “ប្រទេសដែលចូលរួមទាំងប្រាំបីបានសម្រេចចិត្តអនុវត្តការកែសម្រួលផលិតកម្មចំនួន ១៣៧,០០០លានបារ៉ែលក្នុងមួយថ្ងៃ ពីការកែតម្រូវបន្ថែមដោយស្ម័គ្រចិត្តចំនួន ១.៦៥លានបារ៉ែលក្នុងមួយថ្ងៃ ដែលបានប្រកាសក្នុងខែមេសា ឆ្នាំ២០២៣”។
ដោយកត់សម្គាល់ថាទស្សនវិស័យសេដ្ឋកិច្ច ពិភពលោកមានស្ថិរភាព ហើយមូលដ្ឋានគ្រឹះទីផ្សារបច្ចុប្បន្នមានសុខភាពល្អ ដែលត្រូវបានឆ្លុះបញ្ចាំង នៅក្នុងស្តុកប្រេងទាប ។
អង្គការ OPEC បានឧ្យដឹងថា ១.៦៥លានបារ៉ែលក្នុងមួយថ្ងៃអាច នឹងត្រលប់មកវិញជាផ្នែក ឬពេញលេញ អាស្រ័យលើលក្ខខណ្ឌទីផ្សារដែលកំពុងវិវត្ត និងក្នុងលក្ខណៈបន្តិចម្តងៗ។
បានប្រកាសជាលើកដំបូង នៅក្នុងខែមេសា ឆ្នាំ ២០២៣ ការកាត់បន្ថយផលិតកម្មស្ម័គ្រចិត្តចំនួន ១.៦៥លាន bpd ក្រោយមកត្រូវបានអូសបន្លាយ ដល់ចុងឆ្នាំ២០២៦។ ប្រទេសទាំងប្រាំបី នឹងជួបប្រជុំគ្នានៅថ្ងៃទី៥ ខែតុលា ដើម្បីធ្វើការសម្រេចចិត្តដូចខាងក្រោម៕
ប្រែសម្រួល ឈូក បូរ៉ា
