រុស្ស៊ី ប្រេីយន្ដហោះដ្រូន ៨០០គ្រឿង និងមីស៊ីល ១៣គ្រាប់ វាយប្រហារអ៊ុយក្រែនពេញមួយយប់

គៀវ៖ កងទ័ពអាកាសអ៊ុយក្រែន បានឧ្យដឹងថា ប្រទេសរុស្ស៊ី បានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកចំនួន ៨០៥ គ្រឿង និងមីស៊ីលចំនួន ១៣ គ្រាប់ក្នុងការវាយប្រហារពេញ មួយយប់លើប្រទេសអ៊ុយក្រែន។
កងកម្លាំងអាកាសអ៊ុយក្រែន បានឧ្យដឹងថា គិតត្រឹមម៉ោង ៨ និង៣០នាទីព្រឹកម៉ោងក្នុងស្រុក ថ្ងៃអាទិត្យ កងការពារដែនអាកាស បានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក ប្រយុទ្ធចំនួន ៧៤៧គ្រឿង រួមជាមួយនឹងកាំជ្រួចនាវា Iskander-K ចំនួន ៤ដើម។
វាត្រូវបានបន្ថែមថា នីស៊ីល Iskander-K ចំនួន ៥គ្រាប់ មីស៊ីលផ្លោង Iskander-M/KN-23 ចំនួន ៤គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ៥៦គ្រឿងបានវាយប្រហារទីតាំងចំនួន ៣៧នៅទូទាំងប្រទេស។
ទន្ទឹមនឹងនេះ អាជ្ញាធរអ៊ុយក្រែន បានឧ្យដឹងថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី បានបង្កឱ្យមានអគ្គីភ័យ នៅក្នុងអគាររដ្ឋាភិបាល របស់ប្រទេសអ៊ុយក្រែន ហើយ “ក្រុមសង្គ្រោះបន្ទាន់បានវើការងារយ៉ាងខ្លាំង ដើម្បីពន្លត់ភ្លើង”។
នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកស្រី Yulia Svyrydenko បានបញ្ជាក់ នៅលើបណ្ដាញ Telegram ឧ្យដឹងថា នេះជាលើកដំបូង ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែល “អគាររដ្ឋាភិបាលរួមទាំងដំបូល និងជាន់ខាងលើត្រូវបានខូចខាតនៅក្នុងការវាយប្រហារ”៕
ប្រែសម្រួល ឈូក បូរ៉ា
