Update: លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ថា ឪពុករបស់ខ្លួនគឺ ថាក់ស៊ីន នឹងត្រឡប់មកប្រទេសថៃវិញ ដើម្បីប្រឈមមុខ នឹងសាលក្រមនៅថ្ងៃស្អែក

បរទេស ៖ អតីតនាយករដ្ឋមន្ត្រី លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បាននិយាយថ្ងៃចន្ទថា លោកស្រីបានអបអរសាទរ អ្នកស្នងតំណែងរបស់គាត់ គឺនាយករដ្ឋមន្ត្រី Anutin Charnvirakul ។
យោងតាមសារព័ត៌មាន Khaosod English បានឲ្យដឹងនៅថ្ងៃទី៨ ខែកញ្ញានេញថា លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ក៏បានបន្ថែមថា ឪពុករបស់លោកស្រី អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រឡប់មកប្រទេសថៃវិញ ដើម្បីប្រឈមមុខនឹងសាលក្រមនៅថ្ងៃស្អែក លើសំណុំរឿងឃុំខ្លួន នៅមន្ទីរពេទ្យរបស់គាត់ ៕
