ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល វាយប្រហារអគារ របស់ក្រុមហាម៉ាស់ ក្នុងទីក្រុងដូហា កូនប្រុសរបស់មេដឹកនាំ ក្រុមហាម៉ាស់ម្នាក់ ត្រូវបានសម្លាប់

xinhua
" "

ដូហា ៖ បុគ្គលិកសន្តិសុខ ត្រូវបានគេឃើញនៅជិតទីតាំង នៃការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែលនៅទីក្រុងដូហា ប្រទេសកាតា ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥។ អ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារ តាមផ្លូវអាកាស ដែលមិនធ្លាប់មានពីមុនមកនៅក្នុងរដ្ឋធានីដូហា ប្រទេសកាតាកាលពីថ្ងៃអង្គារ ដោយផ្តោតលើអគារមួយ ដែលត្រូវបានប្រើប្រាស់ ដោយមន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ នៅក្នុងអ្វីដែលអាជ្ញាធរអ៊ីស្រាអែល ពណ៌នាថា ជាការប៉ុនប៉ងធ្វើឃាត មេដឹកនាំក្រុមហាម៉ាស់ ។

កងកម្លាំងអាកាសស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសដែលមិនធ្លាប់មានពីមុនមកនៅក្នុងរដ្ឋធានីដូហា ប្រទេសកាតាកាលពីថ្ងៃអង្គារ ដោយផ្តោតលើអគារមួយ ដែលត្រូវបានប្រើប្រាស់ដោយមន្ត្រីជាន់ខ្ពស់ហាម៉ាស់ នៅក្នុងអ្វីដែលអាជ្ញាធរ អ៊ីស្រាអែល ពិពណ៌នាថាជាការប៉ុនប៉ង ធ្វើឃាតមេដឹកនាំនៃក្រុមនេះ ហើយជាលទ្ធផល នៃការវាយប្រហារកូនប្រុស របស់មេដឹកនាំក្រុមហាម៉ាស់ម្នាក់ ត្រូវបានសម្លាប់។

" "

ក្រុមហាម៉ាស់បានឲ្យដឹងកាលពីល្ងាចថ្ងៃអង្គារថា ការវាយប្រហារ បានកើតឡើងខណៈពេលដែលគណៈប្រតិភូរបស់ខ្លួន កំពុងពិភាក្សាលើសំណើបទឈប់បាញ់ថ្មី ដែលបង្ហាញដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ តាមក្រុមអ្នកចរចា បានរួចជីវិត ប៉ុន្តែមនុស្ស៦នាក់ផ្សេងទៀត ត្រូវបានសម្លាប់ ដែលក្នុងនោះមានម្នាក់ ជាកូនប្រុសរបស់មេដឹកនាំក្រុមហាម៉ាស់។

" "

អាជ្ញាធរអ៊ីស្រាអែល មិនបានបញ្ជាក់ភ្លាមៗថា នរណាត្រូវបានគេសម្លាប់ ឲ្យបានច្បាស់នៅឡើយទេ ប៉ុន្ដែនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ យោធាអ៊ីស្រាអែល និងទីភ្នាក់ងារសន្តិសុខ Shin Bet បានឲ្យដឹងថា ការវាយប្រហារនេះសំដៅទៅលើមេដឹកនាំក្រុមហាម៉ាស់ ដែលទទួលខុសត្រូវដោយផ្ទាល់ ចំពោះការសម្លាប់រង្គាលកាលពីថ្ងៃទី ៧ ខែតុលា។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានហៅវាថា “ប្រតិបត្តិការអ៊ីស្រាអែលឯករាជ្យទាំងស្រុង” ។ លោកបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយការិយាល័យរបស់លោកថា “អ៊ីស្រាអែលផ្តួចផ្តើមវា អ៊ីស្រាអែលបានអនុវត្តវា ហើយអ៊ីស្រាអែល ទទួលខុសត្រូវទាំងស្រុង” ។

អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានប្រាប់អ្នកយកព័ត៌មានថា រដ្ឋបាលលោក ដូណាល់ ត្រាំ ត្រូវបានជូនដំណឹងដោយយោធាអាមេរិកថា អ៊ីស្រាអែល កំពុងវាយប្រហារលើគោលដៅរបស់ក្រុមហាម៉ាស់ ដែលមានទីតាំងនៅផ្នែកមួយ នៃទីក្រុងដូហា រដ្ឋធានីនៃប្រទេសកាតា” ក្រោយពីទទួលបានដំណឹងនេះ លោកដូណាល់ ត្រាំ ក៏បានជូនដំណឹងភ្លាមៗទៅកាន់ប្រទេសកាតា អំពីផែនការវាយប្រហារ របស់អ៊ីស្រាអែលផងដែរ ប៉ុន្ដែអ្វីគ្រប់យ៉ាងហួសអស់ទៅហើយ ៕

To Top