ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីម៉ិកស៊ិក រិះគន់ការវាយឆ្មក់ ចូលអន្តោប្រវេសន៍ របស់សហរដ្ឋអាមេរិកថា ជារឿងអយុត្តិធម៌ ម្តងទៀត

Chinha Daily
" "

ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានរិះគន់ការវាយឆ្មក់ ចុងក្រោយបំផុត ប្រឆាំងនឹង ជនចំណាកស្រុកក្នុងសហរដ្ឋអាមេរិកថាជារឿង «អយុត្តិធម៌» ដោយបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលរបស់លោកស្រី មានពិធីការសម្រាប់ជំនួយ ដល់ពលរដ្ឋម៉ិកស៊ិក។

នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃ របស់លោកស្រី Sheinbaum បានឲ្យដឹងថា បន្ទាប់ពីឧប្បត្តិហេតុបែបនេះ ការជូនដំណឹងមួយ ត្រូវបានចេញទៅកាន់បេសកជន របស់ប្រទេសម៉ិកស៊ិក នៅសហរដ្ឋអាមេរិក ដែលទាក់ទងមន្ត្រី ក្នុងតំបន់ភ្លាមៗ ដើម្បីផ្ទៀងផ្ទាត់ថា តើជនជាតិម៉ិកស៊ិកណាម្នាក់ ត្រូវបានឃុំខ្លួនដែរឬទេ។

" "

លោកស្រីបានសង្កត់ធ្ងន់ថា ការវាយឆ្មក់ដោយការអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក និងគយ និងការការពារ ព្រំដែនគឺជា «អយុត្តិធម៌»។ លោកស្រី Sheinbaum ដែលជឿថាកំណែ ទម្រង់អន្តោប្រវេសន៍ ដ៏ទូលំទូលាយគឺ ចាំបាច់ជាបន្ទាន់ ដើម្បីទទួលស្គាល់ការ រួមចំណែករបស់ជន ចំណាកស្រុក ចំពោះសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិក បានពង្រឹងបណ្តាញកុងស៊ុល របស់ម៉ិកស៊ិក នៅសហរដ្ឋអាមេរិក ដើម្បីជួយសម្រួលឲ្យកាន់ តែប្រសើរឡើងដល់ពលរដ្ឋដែលត្រូវបានឃុំខ្លួន ឬនិរទេស។

" "

រដ្ឋាភិបាលម៉ិកស៊ិក បានបញ្ជាក់ថា យ៉ាងហោចណាស់ មានជនជាតិម៉ិកស៊ិកចំនួន ២៦ នាក់ត្រូវបានឃុំខ្លួន ក្នុងអំឡុងពេលការ វាយឆ្មក់អន្តោប្រវេសន៍ចុងក្រោយ បង្អស់នៅក្នុងរដ្ឋ Georgia ភាគខាងត្បូងនៃសហរដ្ឋអាមេរិក៕

To Top