ព័ត៌មានអន្តរជាតិ

លោកបណ្ឌិត ជា មុនីឫទ្ធិ ៖ គំនិតផ្តួចផ្តើម អភិវឌ្ឍសកល ជាឆ្អឹងខ្នង របស់សង្គមស៊ីវិល

" "

(ម៉ុងហ្គោលីខាងក្នុង) វេទិកាលើកទី២ ស្តីពីរួមគ្នាបង្កើនសាមគ្គីភាព របស់សង្គមស៊ីវិលក្រោម គំនិតផ្តួចផ្តើមអភិវឌ្ឍសកល ដែលបានរៀបចំឡើង ដោយបណ្តាញសង្គមស៊ីវិល របស់ប្រទេសចិន សម្រាប់សហប្រតិបត្តិការអន្តរជាតិ ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅក្រុង ភូមិភាគស្វយ័តម៉ុងហ្គោលីខាងក្នុង ប្រទេសចិន ។

ថ្លែងទៅកាន់អង្គពិធីនៅក្នុងវេទិកាពិភាក្សា ពីតួនាទីដ៏សំខាន់របស់សង្គមស៊ីវិលក្នុងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ដោយមានសង្គមស៊ីវិលពី២៦ ប្រទេសចូលរួម នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានគូសរំលេចថា ការអភិវឌ្ឍគឺជាភាព ចាំបាច់និងជាក្តីសង្ឃឹម របស់មនុស្សជាតិ ហើយមនុស្សជាតិតែងបានប្រើប្រាស់ នូវប្រាជ្ញារបស់ខ្លួនដើម្បីជំរុញល្បឿន នៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍ ដែលជាពិសេសទិសដៅសម្រាប់ឆ្នាំ២០៣០នៃរបៀបវារៈរបស់អង្គការសហប្រជាជាតិ ប្រទេសនីមួយៗបានខិតខំថែរក្សានូវសុខសន្តិភាព និងបង្កើនស្ថិរភាពសង្គម ដោយជំរុញផលប្រយោជន៍ កាន់តែច្រើនដល់ប្រជាជន។ ជាមួយគ្នានេះ បទពិសោធន៍ជោគជ័យ នៃការអភិវឌ្ឍ របស់ប្រទេសចិនបានក្លាយជាមូលដ្ឋាន និងជាឆ្អឹងខ្នងយុទ្ធសាស្រ្ត ជូនដល់បណ្តាប្រទេសនានា ព្រមទាំងជាយន្តការដ៏សំខាន់ ដែលត្រូវបាន សង្គមស៊ីវិលរបស់ប្រទេសចិន បានច្បាមយកនូវកាលានុវត្តភាពពី «គំនិតផ្តួចផ្តើមអភិវឌ្ឍសកល» នេះចាក់បញ្ចូលទៅក្នុងគម្រោងអនុវត្តជាច្រើន ដែលបានប្រតិបត្តិជាមួយដៃគូបរទេស ក្នុងនោះរួមមានទាំងកម្ពុជាផងដែរ។

" "

ដោយផ្តល់នូវទឡ្ហីករណ៍ ជូនដល់អង្គពិធី លោកបណ្ឌិតបានរំលេចពីបទពិសោធន៍ ជោគជ័យជាច្រើនក្នុងប្រទេសកម្ពុជា ដែលសង្គមស៊ីវិលចិន បានរួមចំណែកផ្តល់ នូវគ្រប់យន្តការគាំទ្រដើម្បីបង្កើន នូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនកម្ពុជា ដោយអនុវត្តតាមលំអាន នៃ«គំនិតផ្តួចផ្តើមអភិវឌ្ឍសកល» សង្គមស៊ីវិលបានផ្តោតជា សំខាន់លើការ បំពេញបាន នូវតម្រូវការរបស់ប្រជាជន ស្របតាមគោលបំណង ដៃលអាជ្ញាធរមូលដ្ឋាន និង អង្គពាក់ព័ន្ធនានា បានរួមគ្នាផ្តល់សេចក្តីសម្រេច ។ ជាក់ស្តែង១-«គម្រោងដំណើរ នៃក្តីស្រលាញ់» តាមរយៈអង្គការ YUNDI បានជួយសង្គ្រោះកុមារកម្ពុជាចំនួន១៥០រូបជាសះស្បើយពីជំងឺបេះដូងពីកំណើត ២-«គម្រោងកាតាបPanda និងកង់Hallo» តាមរយៈមូលនិធិចិន ដើម្បីអភិវឌ្ឍជនបទ បានជួយកុមារកម្ពុជា រាប់ម៉ឺននាក់ទទួលបានកាតាប សម្ភារសិក្សា និងកង់សម្រាប់ធ្វើដំណើរ ៣-«គម្រោងភូមិគំរូមិត្តភាពកម្ពុជា -ចិន» តាមរយៈមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនភូមិតានន ៤-«គម្រោងក្តីសង្ឃឹម» តាមរយៈមូលនិធិចិន Peaceland បានជួយបោសសម្អាតគ្រាប់មីន និងបានរួមចំណែក អភិវឌ្ឍជីវភាពរស់នៅ របស់ប្រជាជនក្រោយទទួលបានដីសុវត្ថិភាពមកវិញ ព្រមទាំងគម្រោងជាច្រើនទៀត ដែលមិត្តចិនបានរួមគ្នាជាមួយវេទិកា សម្ព័ន្ធសង្គមស៊ីវិល សមាគមមិត្តភាពកម្ពុជា-ចិន និងសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន ជាឧទាហរណ៍បញ្ជាក់ស្រាប់ ។

" "

ដោយយល់ស្របជាមួយលោកបណ្ឌិត ជា មុនីឫទ្ធិ ដែលថាគំនិតផ្តួចផ្តើមអភិវឌ្ឍសកល ជាឆ្អឹងខ្នង របស់សង្គមស៊ីវិល លោក Wang Ke ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិចិន Peaceland បានសាទរនឹង សកម្មភាព ជាច្រើនដែលមូលនិធិសម្រេចបាន ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយបណ្តាសង្គមស៊ីវិលនានាក្នុងប្រទេសកម្ពុជា ហើយលោកមានសុឆន្ទៈក្នុងការនាំ យកគម្រោងនានាជាច្រើនទៀតសហការជាមួយអង្គពាក់ព័ន្ធនានា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ផលប្រយោជន៍កាន់តែច្រើន ដល់ប្រជាជនកម្ពុជា ព្រមទាំងបង្កើនទំនាក់ទំនង កាន់តែរឹងមាំរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន ក្រោមទម្រ នៃគំនិតផ្តួចផ្តើមអភិវឌ្ឍសកល៕

To Top