ព័ត៌មានអន្តរជាតិ

FBI បញ្ចេញរូបថត របស់បុគ្គលដែលចាប់អារម្មណ៍ ក្នុងការបាញ់សម្លាប់ លោក Charlie Kirk និងផ្តល់រង្វាន់រហូតដល់ 100,000 ដុល្លារសម្រាប់ព័ត៌មាន ឈានដល់ការចាប់ខ្លួន

" "

បរទេស៖ FBI បានបញ្ចេញរូបថត របស់បុគ្គល ដែលចាប់អារម្មណ៍ក្នុង ការបាញ់សម្លាប់ លោក Charlie Kirk ខណៈដែលអ្នកស៊ើបអង្កេត កំពុងអំពាវនាវ ដល់សាធារណជន សម្រាប់ព័ត៌មានជាជំនួយ ក្នុងការកំណត់អត្តសញ្ញាណ បុគ្គលដែលចាប់អារម្មណ៍ និងផ្តល់រង្វាន់ រហូតដល់ 100,000 ដុល្លារសម្រាប់ព័ត៌មាន ដែលនាំទៅដល់ការ កំណត់អត្តសញ្ញាណ និងការចាប់ខ្លួន។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា សមត្ថកិច្ច​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ជនសង្ស័យ​បាន​លោត​ពីលើ​ដំបូល​ហើយ​រត់​ចូល​សង្កាត់​មួយ​បន្ទាប់​ពី​បាញ់​មួយ​គ្រាប់​ ហើយ​ក៏មិន​ទាន់​ត្រូវបានគេស្គាល់​អត្តសញ្ញាណ​នៅឡើយ​នោះដែរ ។ កាលពីមុន ពួកគេបានប្រកាសថា ពួកគេបានរកឃើញ កាំភ្លើងដែលមានថាមពលខ្ពស់ ដែលអាចត្រូវបានគេប្រើប្រាស់ ក្នុងការវាយប្រហារដ៏សាហាវនេះ។

" "

កាលៈទេសៈនៃការបាញ់ប្រហារ បានទាក់ទាញការយកចិត្តទុកដាក់ជាថ្មី ចំពោះការគំរាមកំហែង កាន់តែខ្លាំងឡើង នៃអំពើហឹង្សានយោបាយ នៅក្នុងសហរដ្ឋអាមេរិក ដែលក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ បានកាត់បន្ថយនូវវិសាល គមមនោគមវិជ្ជា។ ការធ្វើឃាតនេះបានទាក់ទាញ ការថ្កោលទោសទាក់ទងនឹងនយោបាយ ប៉ុន្តែការគិតគូរថ្នាក់ជាតិ លើមធ្យោបាយដើម្បីការពារផ្នែក នយោបាយពីការលេចចេញ ជាអំពើហឹង្សាដ៏សាហាវ ហាក់ដូចជាពិបាកយល់។
ប្រែសម្រួលៈ ណៃ តុលា

" "
To Top