ព័ត៌មានអន្តរជាតិ

រុស្ស៊ី ថ្កោលទោស ការវាយប្រហារ របស់អ៊ីស្រាអែល លើរដ្ឋធានី ដូហា របស់ប្រទេសកាតា និងថានេះជាការរំលោភ ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការ សហប្រជាជាតិ

RT News
" "

បរទេស៖ ក្រសួងការបរទេសរបស់ទីក្រុងម៉ូស្គូ បាននិយាយ កាលពីថ្ងៃពុធថា រុស្ស៊ីបានថ្កោលទោសការ វាយប្រហាររបស់អ៊ីស្រាអែល លើរដ្ឋធានី ដូហា របស់ប្រទេសកាតាថា ជាការរំលោភច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយនិយាយថា ការវាយប្រហារនេះបាន ធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីឈានទៅដល់ការដោះស្រាយដោយសន្តិវិធីរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា អ៊ីស្រាអែលបាន វាយប្រហារអគារ លំនៅឋានក្នុងទីក្រុងដូហា កាលពីថ្ងៃអង្គារក្នុងប្រតិបត្តិការ មួយដែលមានយន្តហោះចម្បាំងប្រហែល ១៥ គ្រឿង និងមីស៊ីលយ៉ាងតិច ១០ គ្រាប់ ។ ការវាយឆ្មក់ដែលត្រូវបានគេរាយការណ៍ថា បានធ្វើឱ្យសមាជិកក្រុមហាម៉ាស ជាច្រើននាក់បានស្លាប់ រួមទាំងកូនប្រុសរបស់មន្ត្រីជាន់ខ្ពស់ Khalil al-Hayya ផងដែរនោះ គឺសំដៅដកផ្នែកនយោបាយរបស់ក្រុមនេះ។ នេះបើយោងតាម កងកម្លាំងការពារជាតិ របស់អ៊ីស្រាអែល។

" "

ក្រុម ហាម៉ាស បាននិយាយថា ការដឹកនាំកំពូលរបស់ខ្លួន បានរួចផុតពីអ្វីដែលខ្លួនហៅថា ការប៉ុនប៉ងធ្វើឃាតប្រឆាំង នឹងអ្នកចរចា ដែលពាក់ព័ន្ធនឹងការចរចា ដំណោះស្រាយ។

" "

ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ការវាយប្រហារ លើប្រទេសកាតា ដែលជា “ប្រទេសដែលដើរតួនាទី សម្រុះសម្រួលសំខាន់ ក្នុងកិច្ចចរចាដោយប្រយោល រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ស្តីពីការបញ្ចប់សង្រ្គាម ជិតពីរឆ្នាំនៅហ្គាហ្សា និង ការធានាការដោះលែងចំណាប់ខ្មាំង” អាចត្រូវបានគេចាត់ទុកថា ជាការប៉ុនប៉ងធ្វើឱ្យខូច ដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាពអន្តរជាតិ ។ ទីក្រុងមូស្គូបានជំរុញឱ្យភាគីទាំងអស់ធ្វើសកម្មភាព ប្រកបដោយទំនួលខុសត្រូវ និងជៀសវាងពីជំហាន ដែលអាចធ្វើឲ្យ ជម្លោះកាន់តែកើនឡើង៕

To Top