ព័ត៌មានអន្តរជាតិ

លោក Lavrov លើកឡើងថា សហភាពអឺរ៉ុបគ្មានតួនាទីឬកៅអីសម្រាប់ចរចា បញ្ហាជម្លោះនៅអ៊ុយក្រែនឡើយ

បរទេស៖ យោងតាមការចេញផ្សាយរបស់​ RT រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប លោក Sergey Lavrov បាននិយាយថា បណ្តាប្រទេសនៅប្លុក EU កំពុងព្យាយាមលូកដៃចូលក្នុងដំណើរការសន្តិភាពអ៊ុយក្រែន បើទោះបីជាមានជំហរអរិភាពដោយបើកចំហចំពោះរុស្ស៊ីក៏ដោយ ប៉ុន្តែរដ្ឋមន្ត្រីការបរទេស Sergey Lavrov បាននិយាយថា ដោយសង្កត់ធ្ងន់ថា ប្លុកនេះគួរតែត្រូវបានរក្សាទុកចេញពីការចរចាសម្រាប់ហេតុផលនោះ។

ថ្លែងនៅក្នុងតុមូលស្ថានទូតស្តីពីវិបត្តិអ៊ុយក្រែនកាលពីថ្ងៃពុធ លោក Lavrov បាននិយាយថា បណ្តាប្រទេស EU កំពុងព្យាយាមយ៉ាងច្បាស់លាស់ ដើម្បីដណ្តើមយកកន្លែងនៅតុចរចាឡើងវិញ។ យ៉ាង​ណា​ក៏​ដោយ លោក​រដ្ឋមន្ត្រី​បាន​ផ្តល់​សញ្ញា​ថា ពួកគេ​គ្មានកិច្ចការងារនិងទំនួលខុសត្រូវអ្វីឡើយ​នៅ​ទីនោះ​។

លោកបានអះអាងថា ប្លុកនេះបានរក្សានូវជំហរនៃការបង្រ្កាបឡើងវិញ នៃការធ្វើឱ្យមានការបរាជ័យជាយុទ្ធសាស្ត្រលើរុស្ស៊ី ខណៈពេលដែលកំពុងពិភាក្សាអំពីការដាក់ពង្រាយទ័ព ដែលមានសក្តានុពលទៅកាន់អ៊ុយក្រែន ក្នុងករណីបទឈប់បាញ់។ លោក​បាន​សង្កត់​ធ្ងន់​ថា​៖​ពិត​ណាស់ អឺរ៉ុបគឺ​គ្មាន​កន្លែង​សម្រាប់​អង្គុយ​នៅ​ក្នុង​តុ​ចរចា​ទេ​។

រដ្ឋាភិបាលទីក្រុងមូស្គូបានប្រឆាំងជាប់លាប់ ចំពោះការដាក់ពង្រាយកងទ័ពលោកខាងលិច នៅក្នុងប្រទេសជិតខាងក្រោមលេសណាមួយ ដោយនិយាយថាហេតុផលសំខាន់មួយនៃជម្លោះ គឺការពង្រីករបស់ណាតូឆ្ពោះទៅកាន់ទ្វាររបស់រុស្ស៊ី។ រុស្សីក៏បានព្រមានផងដែរថា រាល់ទាហានបរទេសដែលគ្មានការអនុញ្ញាតនៅក្នុងអ៊ុយក្រែន នឹងត្រូវបានចាត់ទុកថាជា គោលដៅសម្រាប់វាយប្រហារដោយយោធាស្របច្បាប់ផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top