Update: អ្នកជំងឺត្រូវបានជម្លៀសជាបន្ទាន់ចេញពីមន្ទីរពេទ្យ Vajira ដោយសារការបាក់ស្រុតផ្លូវធ្ងន់ធ្ងរខាងមុខមន្ទីរពេទ្យ

បរទេស៖ ទំព័រហ្វេសប៊ុកនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ នៃរដ្ឋបាលក្រុងបាងកក ប្រទេសថៃ បានបង្ហោះវីដេអូឃ្លីប នៃផ្លូវដួលរលំនៅមុខមន្ទីរពេទ្យ Vajira ។
វីដេអូឃ្លីប ហេតុការណ៍បាក់ផ្លូវនៅមុខមន្ទីរពេទ្យ Vajira ដោយរថយន្តធ្លាក់ និងបង្គោលភ្លើងបាក់ក្នុងរណ្តៅធំជម្រៅ ៥០ម៉ែត្រ។
មន្ត្រីការិយាល័យពន្លត់អគ្គិភ័យនិងសង្គ្រោះស្រុកសំរោងបានចុះដល់កន្លែងកើតហេតុឃើញមានបាក់ផ្លូវធំមួយមានរណ្តៅទំហំ៣០គុណ៣០ម៉ែត្រ ជម្រៅ៥០ម៉ែត្រ ។ រណ្តៅធំនោះនៅតែបន្តបាក់កាន់តែធំនៅមុខមន្ទីរពេទ្យ និងប៉ុស្តិ៍នគរបាល។ ដំបូងឡើយមិនមានអ្នករងរបួសនោះទេ។ មន្ត្រីកំពុងដំណើរការជម្លៀសអ្នកជំងឺ និងអ្នករស់នៅក្បែរនោះចេញពីតំបន់ដែលរងគ្រោះ។
ប្រែសម្រួលៈ ណៃ តុលា
