ប្រធានាធិបតីអ៊ីរ៉ង់ បញ្ជាក់ថា នឹងមិនព្យាយាមស្វែង រកការផលិត អាវុធនុយក្លេអ៊ែរឡើយ
 
																						
											
											
											បរទេស ៖ ទីភ្នាក់ងារ ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានថ្លែងប្រាប់ទៅកាន់មហាសន្និបាតអង្គការ សហប្រជាជាតិ កាលពីថ្ងៃពុធថា ប្រទេសរបស់លោកមិនស្វែងរក ក្នុងការផលិត និងប្រើប្រាស់អាវុធ នុយក្លេអ៊ែរទេ ។
លោកប្រធានាធិបតី បានពោលបែបនេះថា ៖ ខ្ញុំសូមប្រកាសម្តងទៀត នៅចំពោះមុខសភានេះថា អ៊ីរ៉ង់មិនដែលស្វែងរក និងមិនដែលស្វែងរកការផលិតគ្រាប់ បែកនុយក្លេអ៊ែរឡើយ ។ នេះគឺជាជំនឿរបស់យើង ដោយផ្អែកលើការចេញដោយមេដឹកនាំកំពូល និងដោយអាជ្ញាធរសាសនា។ ដូច្នេះហើយ យើងមិនដែលចង់បានអាវុធ ប្រល័យលោកទេ ហើយក៏នឹងមិនស្វែង រកអាវុធទាំងនោះដែរ។
លោក Pezeshkian បាននិយាយថា ការប៉ុនប៉ងរបស់បណ្តាប្រទេសអឺរ៉ុបទាំងបីរបស់អង់គ្លេស បារាំង និងអាល្លឺម៉ង់ ដែលជាភាគីនៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ដើម្បីដាក់ទណ្ឌកម្មរបស់អង្គការ សហប្រជាជាតិឡើងវិញ ប្រឆាំងនឹងអ៊ីរ៉ង់ គឺជាកិច្ចការងារខុសច្បាប់។
ប្រទេសទាំងបី ដែលគេស្គាល់ថា E3 បានអះអាងថា ពួកគេបានបង្កឱ្យមានយន្តការ snapback ដែលផ្តល់សម្រាប់ នៅក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ដោយជូនដំណឹងដល់ក្រុមប្រឹក្សាសន្តិសុខនៃ ភាពមិនដំណើរការ របស់រដ្ឋាភិបាលទីក្រុង តេហរ៉ង់នៅថ្ងៃទី ២៨ខែសីហា។
ទោះជាយ៉ាងណាក៏ដោយ ភាពស្របច្បាប់ នៃការផ្លាស់ប្តូរ E3 ត្រូវបានចោទសួរ ដោយសារតែវាបានរំលង យន្តការដោះស្រាយវិវាទ (DRM) ដែលមាននៅក្នុង JCPOA និងដំណោះស្រាយលេខ២២៣១ ដែលគាំទ្រដល់កិច្ច ព្រមព្រៀងនេះ ៕
ប្រែសម្រួល៖ស៊ុនលី
 
													
																							
 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									