យន្តហោះគ្មានមនុស្សបើក ត្រូវបានគេប្រទះឃើញ នៅជិតទីតាំងផ្ទុក យន្តហោះចម្បាំង F-16 និង F-35 របស់ប្រទេសដាណឺម៉ាក

បរទេស ៖ ប្រទេសដាណឺម៉ាក បានបិទចរាចរណ៍ផ្លូវអាកាស មួយរយៈខ្លីនៅឯអាកាសយានដ្ឋាន Aalborg កាលពីថ្ងៃពុធ បន្ទាប់ពី “យន្តហោះគ្មានមនុស្សបើក” មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេប្រទះឃើញ នៅក្បែរផ្លូវរត់ ដែលជាការមើល ឃើញចុងក្រោយបង្អស់ ដែលមិនអាចពន្យល់បាន ដែលរួមបញ្ចូលផងដែរ នៅកន្លែងផ្ទុកយន្តហោះចម្បាំង F-16 និង F-35 របស់ប្រទេសដាណឺម៉ាក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ប៉ូលីសភាគខាងជើងនៃ Jutland បាននិយាយថា “យន្តហោះ គ្មានមនុស្សបើកច្រើន ជាងមួយ” ត្រូវបានគេមើលឃើញជុំវិញទីក្រុង Aalborg ជាមួយនឹងពន្លឺរបស់យន្តហោះ គ្មានមនុស្សបើក ទាំងនោះនៅម៉ោង ប្រហែល 9:44 នាទីយប់ម៉ោង ក្នុងស្រុកកាលពីថ្ងៃពុធ ។ ក្រោយមកអាជ្ញាធរ បានរាយការណ៍ថា យន្តហោះគ្មានមនុស្ស បើកក៏ត្រូវបានគេសង្កេតឃើញនៅជិតអាកាសយានដ្ឋាននៅ Esbjerg, Sonderborg និង Skrydstrup ដែលជាទីតាំងមានយន្តហោះចម្បាំង F-16 របស់ប្រទេសដាណឺម៉ាក និងយន្តហោះ F-35 ដែលទើបនឹងមកដល់ ។
ទោះបីជាមានការតាមដានជាច្រើនម៉ោង និងជំនួយពីកងកម្លាំង ប្រដាប់អាវុធដាណឺម៉ាកក៏ដោយ យន្តហោះគ្មានមនុស្សបើក ដែលត្រូវបានចោទប្រកាន់ នៅតែមិនស្គាល់អត្តសញ្ញាណ។ មន្ត្រីមិនអាចនិយាយថាតើយន្តហោះដ្រូន ប្រភេទណាជាអ្នកបាញ់បង្ហោះ ឬមូលហេតុអ្វីនោះទេ ៕
ប្រែសម្រួលៈ ណៃ តុលា
