ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំងប្រាប់លោក ត្រាំថា រុស្ស៊ី មិនមែនជាខ្លាក្រដាសនោះទេ ប៉ុន្តែគឺរុស្ស៊ីគឺជាខ្លាឃ្មុំ

បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានច្រានចោលការពណ៌នា របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំពីប្រទេសរុស្ស៊ីថា ជា “ខ្លាក្រដាស” ដោយលោកត្រាំបាននិយាយលេងសើចថា ប្រទេសរុស្ស៊ីច្រើនតែប្រៀបធៀបខ្លួនទៅនឹងខ្លាឃ្មុំ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃអង្គារ បន្ទាប់ពីជំនួបរបស់លោកជាមួយមេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky លោក ត្រាំ បាននិយាយថា លោកជឿជាក់ថាទីក្រុងគៀវ គឺ “ស្ថិតក្នុងទីតាំងមួយដើម្បីប្រយុទ្ធ និងឈ្នះ យកដីទាំងអស់មកវិញ” ប្រសិនបើសហភាពអឺរ៉ុប និងអង្គការណាតូបន្តគាំទ្រអ៊ុយក្រែន។

លោក ដូណាល់ ត្រាំ បានប្រៀបធៀបរុស្ស៊ីទៅនឹង “ខ្លាក្រដាស” ដោយអះអាងថា ប្រទេសរុស្ស៊ី ស្ថិតក្នុង “បញ្ហាសេដ្ឋកិច្ចធំ” ហើយថា “នេះគឺជាពេលវេលាសម្រាប់អ៊ុយក្រែនដើម្បីធ្វើសកម្មភាព” ។

នៅក្នុងបទសម្ភាសន៍ជាមួយអាជីវកម្មរុស្ស៊ីប្រចាំថ្ងៃ RBK កាលពីថ្ងៃពុធ លោក Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង មិនយល់ស្របជាមួយមេដឹកនាំអាមេរិកនោះទេ ដោយលោកបាននិយាយថា “រុស្ស៊ីមិនមែនជាសត្វខ្លាទេ រុស្សីច្រើនតែទាក់ទងជាមួយខ្លាឃ្មុំ។ មិនមានអ្វីដូចជា “ខ្លាឃ្មុំក្រដាស” ហើយរុស្ស៊ីគឺជាខ្លាឃ្មុំពិតប្រាកដ” ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top