ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ បញ្ជាក់ថា​ ខ្លួនមិនស្វែងរកអាវុធនុយក្លេអ៊ែរនោះទេ

afp

តេអេរ៉ង់៖​ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃពុធថា​ ប្រទេសរបស់លោក​ មិនស្វែងរកអាវុធនុយក្លេអ៊ែរនោះទេ។

លោកបានលេីកឡេីងថា​ “ខ្ញុំសូមប្រកាសម្តងទៀត នៅចំពោះមុខសភានេះថា អ៊ីរ៉ង់មិនដែលស្វែងរក និងមិនដែលស្វែងរកការផលិតគ្រាប់បែកនុយក្លេអ៊ែរឡើយ” ដោយលោកបានប្រាប់កិច្ចពិភាក្សាទូទៅនៃមហាសន្និបាតថា​”យើងមិនស្វែងរកអាវុធនុយក្លេអ៊ែរនោះទេ”។ 

លោកបន្ដថា​ “នេះគឺជាជំនឿរបស់យើងដោយផ្អែកលើការចេញដោយមេដឹកនាំកំពូល និងដោយអាជ្ញាធរសាសនា។ ដូច្នេះហើយ យើងមិនដែលស្វែងរកអាវុធប្រល័យលោកនោះទេ ហើយក៏មិនស្វែងរកអាវុធទាំងនោះដែរ”។

លោក Pezeshkian បានបន្ដថា ការប៉ុនប៉ងរបស់បណ្តាប្រទេសអឺរ៉ុបទាំងបី​ រួមមានអង់គ្លេស បារាំង និងអាល្លឺម៉ង់ ដែលជាភាគីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដើម្បីដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិឡើងវិញប្រឆាំងនឹងអ៊ីរ៉ង់​ គឺខុសច្បាប់។

ប្រទេសទាំងបី ដែលគេស្គាល់ថា E3 បានអះអាងថា ពួកគេបានបង្កឱ្យមានយន្តការ snapback ដែលផ្តល់សម្រាប់នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ដោយជូនដំណឹងដល់ក្រុមប្រឹក្សាសន្តិសុខនៃការ “មិនដំណើរការ” របស់ ទីក្រុងតេអេរ៉ង់នៅថ្ងៃទី២៨​ ខែសីហា។

ទោះជាយ៉ាងណាក៏ដោយ ភាពស្របច្បាប់នៃការផ្លាស់ប្តូរ E3 ត្រូវបានចោទសួរ ដោយសារតែវាបានរំលងយន្តការដោះស្រាយវិវាទ (DRM) ដែលមាននៅក្នុង JCPOA និងដំណោះស្រាយ​លេខ ២២៣១ ដែលគាំទ្រកិច្ចព្រមព្រៀងនេះ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top