ម៉ិកស៊ិក ថ្កោលទោសសហរដ្ឋអាមេរិកចំពោះការវាយឆ្មក់ជនអន្តោប្រវេសន៍

ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានថ្កោលទោសការវាយឆ្មក់អន្តោប្រវេសន៍ ដែលបានធ្វើឡើងនៅក្នុងសហរដ្ឋអាមេរិក ដោយ Immigration and Customs Enforcement (ICE) ដោយថា កំណត់ទូតមួយត្រូវបានផ្ញើទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីស្នើសុំការស៊ើបអង្កេតលើការស្លាប់របស់ជនជាតិម៉ិកស៊ិកពីរនាក់នាពេលថ្មីៗនេះ។
ប្រធានាធិបតីរូបនេះបានឧ្យដឹងនៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃរបស់លោកស្រីថា “កាលពីម្សិលមិញ កំណត់ទូតមួយត្រូវបានផ្ញើលើករណីនេះ ដោយស្នើសុំឱ្យមានការស៊ើបអង្កេតទាំងអស់ ហើយប្រសិនបើនរណាម្នាក់ទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្ស នោះពួកគេនឹងត្រូវផ្តន្ទាទោស” ។
លោកស្រី Sheinbaum បានសម្ដែងការសោកស្ដាយចំពោះការដាក់ទោសទណ្ឌ ចំពោះជនចំណាកស្រុកនៅសហរដ្ឋអាមេរិក ហើយបានសង្កត់ធ្ងន់លើគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលរបស់នាងក្នុងការគាំទ្រដល់ប្រជាជនម៉ិកស៊ិកដែលរស់នៅទីនោះ រួមទាំងការបង្កើតបណ្តាញទូរស័ព្ទបន្ទាន់សង្គ្រោះបន្ទាន់ និងសេវាកម្មពង្រឹងដែលផ្តល់ដំបូន្មានបច្ចេកទេស និងច្បាប់។
លោកស្រី Sheinbaum បានលេីកឡេីងថា គោលនយោបាយប្រឆាំងជនអន្តោប្រវេសន៍ដ៏គឃ្លើនរបស់ទីក្រុងវ៉ាស៊ីនតោន ជះឥទ្ធិពលមិនត្រឹមតែប្រជាជនម៉ិកស៊ិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសេដ្ឋកិច្ចសហរដ្ឋអាមេរិកផងដែរ ដែលម្ចាស់អាជីវកម្ម “នៅក្នុងវិស័យកសិកម្ម និងសេវាកម្មកំពុងរាយការណ៍ពីបញ្ហាដោយសារតែពួកគេមិនអាចជួលកម្មករ”៕
ប្រែសម្រួល ឈូក បូរ៉ា
