ព័ត៌មានអន្តរជាតិ

រឿងរ៉ាវប្រមូលផល របស់កសិករ ដែលលោក Xi Jinping យកចិត្តទុកដាក់

ក្នុងឱកាស “ទិវាប្រមូលផលកសិករចិន លើកទី៨ ” លោក Xi Jinping ប្រធានរដ្ឋចិន តាងនាមគណៈកម្មាធិការមជ្ឈិមបក្ស បានសម្តែងការអបអរសាទរទិវា និងសួរសុខទុក្ខយ៉ាងស្មោះស្ម័គ្រ ចំពោះកសិករទាំងអស់ នៅទូទាំងប្រទេសចិន និងសមមិត្តដែលកំពុងធ្វើការលើជួរមុខនៃ “ការងារតំបន់ជនបទ កសិកម្មនិងកសិករ” ។
ចាប់តាំងពីឆ្នាំ ២០១៨ មក ប្រទេសចិន បានបង្កើតនូវ”ទិវាប្រមូលផលកសិករចិន”នៅរដូវកាល Qiufen តាមប្រតិទិនច័ន្ទគតិ ជារៀងរាល់ឆ្នាំ នេះជាថ្ងៃបុណ្យដំបូងគេ ដែលប្រទេសចិនបានបង្កើតឡើង សម្រាប់កសិករចិននៅថ្នាក់ជាតិ ។

ក្នុងឱកាស នៃទិវាប្រមូលផលកសិករចិន លើកដំបូងក្នុងឆ្នាំ ២០១៨ លោក Xi Jinping បានលើកឡើងថា ការបង្កើតទិវាប្រមូល ផលកសិករចិន គឺជាការសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្ស ដើម្បីបង្ហាញបន្ថែមទៀត នូវឋានៈជាមូលដ្ឋាននិងសំខាន់នៃ “ការងារ តំបន់ជនបទ កសិកម្មនិងកសិករ” ដែលជាព្រឹត្តិការណ៍ ដ៏មានឥទ្ធិពលជ្រាលជ្រៅ ។

នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៨ បន្ទាប់ពីទិវាប្រមូលផល កសិករចិនលើកដំបូង លោក Xi Jinping បានហោះហើរ ពីទីក្រុងប៉េកាំងទៅកាន់ខេត្ត Heilongjiang ភាគឦសានរបស់ប្រទេសចិន ។ លោកបានដើរចូលទៅក្នុងវាលស្រែ ដើម្បីពិនិត្យមើលស្ថានភាពប្រមូលផលនៅរដូវស្លឹកឈើជ្រុះ ។
ក្នុងរដូវធ្វើស្រែចំការសំខាន់ៗ លោក Xi Jinping បានចុះទៅពិនិត្យ ស្រែចម្ការម្តងហើយម្តងទៀត ដើម្បីពិនិត្យស្ថានភាព បង្កបង្កើនផលស្បៀង និងយកចិត្តទុកដាក់ ចំពោះការប្រមូលផល ។

នៅខែឧសភា ឆ្នាំ ២០១៣ លោកបាន ទៅមើលវាលស្រែស្រូវ សាលីនៅទីក្រុង Tianjin ដើម្បីពិនិត្យមើលស្ថានភាព បង្កបង្កើនផលស្បៀង នៅរដូវក្តៅ ។ នៅខែឧសភា ឆ្នាំ ២០១៦ លោកបានចុះត្រួតពិនិត្យការស្ទូងស្រូវ ដោយប្រើម៉ាស៊ីន នៅទីក្រុង Fuyuan ខេត្ត Heilongjiang ។ ខែកញ្ញា ឆ្នាំ ២០១៩ លោកបានចុះត្រួតពិនិត្យ ស្ថានភាពដាំដុះ នៃដើមឈើតែនៅទីក្រុង Xinyang ខេត្ត Henan ។ នៅខែកក្កដា ឆ្នាំ ២០២០ លោកបានចុះពិនិត្យការ រីកលូតលាស់របស់ពោតនៅស្រុក Lishu ទីក្រុង Siping ខេត្ត Jilin ។

លោកបានចុះពិនិត្យមើលការលូត លាស់ស្រូវសាលីរដូវរងានៅទីក្រុង Zhuozhou ខេត្ត Hebei ខែវិច្ឆិកា ឆ្នាំ ២០២៣ ។ នៅខែមីនា ឆ្នាំ ២០២៤ លោកបានទៅទស្សនាទីក្រុង Changde ខេត្ត Hunan ដើម្បីពិនិត្យមើលការដាំដុះ សំណាបនិងការភ្ជួរដី… លោក Xi Jinping តែងតែយកចិត្តទុកដាក់ចំពោះ “ការងារតំបន់ជនបទ កសិកម្មនិងកសិករ” ៕

To Top