ព័ត៌មានអន្តរជាតិ

វេទិកាវប្បធម៌ ទីក្រុងប៉េកាំងឆ្នាំ ២០២៥ ប្រារព្ធឡើង ដើម្បីជំរុញការច្នៃប្រឌិត វប្បធម៌និងបច្ចេកវិទ្យា ផ្តល់ផលប្រយោជន៍ កាន់តែប្រសើរឡើង ដល់មនុស្សជាតិ

ពេលថ្មីៗនេះ វេទិកាវប្បធម៌ប៉េកាំងឆ្នាំ២០២៥ បានបើកធ្វើនៅក្រុងប៉េកាំង ក្រោមប្រធានបទ“ ការអភិវឌ្ឍរួមបញ្ចូលគ្នា នៃវប្បធម៌និងបច្ចេកវិទ្យា” ។
ភ្ញៀវកិតិ្តយសជាង ៨00 រូបមកពីប្រទេស និងតំបន់ចំនួន៥៨ បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីប៉េកាំង ដើម្បីពិភាក្សា អំពីប្រធានបទដូចជារបៀប ដែលបញ្ញាសិប្បនិមិត្ត ផ្តល់កម្លាំងចលករ ដល់ការច្នៃប្រឌិតវប្បធម៌ បច្ចេកវិទ្យាឌីជីថល ជួយអភិរក្សបេតិកភណ្ឌវប្បធម៌ និងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបំផុសប្រភពដើម នៃវប្បធម៌ជាដើម។ ពួកគេបានសង្កត់ធ្ងន់ថា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្រូវតែបម្រើការបន្តមរតកវប្បធម៌ និងការរៀនសូត្រគ្នាទៅវិញ ទៅមកក្នុងវិស័យអរិយធម៌ ព្រមទាំងជំរុញផលិតកម្មវប្បធម៌ឌីជីថល និងការផ្សព្វផ្សាយអន្តរជាតិ។

ភ្ញៀវកិត្តិយសចិននិងបរទេសបានបង្ហាញថា គួរតែធ្វើឱ្យបច្ចេកវិទ្យាតែងតែបម្រើបន្តវេន វប្បធម៌និងការច្នៃប្រឌិតជានិច្ច ហើយបម្រើដល់ ជីវិតខាងវិញ្ញាណនិងវប្បធម៌របស់មនុស្ស គួរតែប្រើប្រាស់ បច្ចេកវិទ្យានិងវិធីសាស្រ្តថ្មីៗ ដើម្បីលើកកម្ពស់ សមត្ថភាព និងកម្រិតនៃការអភិរក្ស និងការបន្តវេនបេតិកភណ្ឌវប្បធម៌ ជំរុញយ៉ាងខ្លាំង ដល់ការផ្លាស់ប្តូរ និងការរៀនសូត្រ ពីគ្នាទៅវិញ ទៅមកខាងអរិយធម៌ និងបង្កើតវេទិកាអនឡាញ ឱ្យបានច្រើនសម្រាប់ការផ្លាស់ប្តូរ និងការចែករំលែកវប្បធម៌ ធ្វើឱ្យប្រជាជននៅ ក្នុងប្រទេសចិន និង ក្រៅប្រទេសស្វែងយល់ពីវប្បធម៌ របស់គ្នាទៅវិញទៅមក និងធ្វើឱ្យការច្នៃប្រឌិត វប្បធម៌និង បច្ចេកវិទ្យាផ្តល់ផលប្រយោជន៍ កាន់តែច្រើនដល់មនុស្សជាតិ ។

លោក Eloundou Assomo ប្រធានមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូដែលអញ្ជើញចូលរួមវេទិកានេះ បានលើកឡើង នៅក្នុងសុន្ទរកថារបស់លោកថា ប្រទេសចិនកំពុងកំណត់ស្តង់ដារថ្មី សម្រាប់ការរួមបញ្ចូលគ្នា នៃវឌ្ឍនភាព បច្ចេកវិទ្យា និងការការពារវប្បធម៌ ។ ប្រទេសចិនតែងតែផ្តោតយ៉ាងមុតមាំ ក្នុងការការពារ បេតិកភណ្ឌពិភពលោក និងបានដើរតួនាទីដឹកនាំក្នុង វិស័យច្នៃប្រឌិតឌីជីថល ។

លោកChhort Bunthang អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងក្នុងវេទិកាថា គម្រោងស្តារឡើង វិញតាមប្រព័ន្ធឌីជីថលនៅប្រាសាទអង្គរវត្តបានប្រើប្រាស់បច្ចេកវិទ្យាស្កែន 3D ដែលគាំទ្រដោយ ប្រទេសចិន ដែលធ្វើឲ្យទស្សនិកជន ទូទាំងពិភពលោកស្វែង យល់ពីវប្បធម៌ខ្មែរតាមអនឡាញ។ ឌីជីថលបានផ្តល់កម្លាំង ចលករថ្មី ដល់ការច្នៃប្រឌតិ ដែលបានពង្រឹង កិច្ចសហប្រតិបត្តិការខាងវប្បធម៌និងសេដ្ឋកិច្ច ក៏ដូចជាផ្តល់ផលប្រយោជន៍ ដល់ឧស្សាហកម្ម ទេសចរណ៍ និងពង្រឹង កម្លាំងសេដ្ឋកិច្ចនិងសង្គម ។ ការច្នៃប្រឌិតបែបវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ផ្តល់ការគាំទ្រយ៉ាងរឹងមាំ សម្រាប់ការកសាងសហគមន៍ រួមវាសនាចិន-កម្ពុជា ៕

To Top