ការស្ទង់មតិរបស់ CGTN ៖ បង្កើត “គំរូភូមិភាគស្វយ័ត Xinjiang ”នៃការធ្វើទំនើបកម្ម តាមបែបផែនចិន

ក្នុងឱកាសខួប៧០ឆ្នាំ នៃការបង្កើតភូមិភាគស្វយ័ត Xinjiang តាមការស្ទង់មតិ របស់បណ្តាញទូរទស្សន៍សកល CGTN នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកផ្តល់ បទសម្ភាសន៍ចំនួន៧៤៤៦នាក់ ដែលមកពីប្រទេស ចំនួន៣៨ លើទូទាំងពិភពលោក ឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ បានវាយតម្លៃ យ៉ាងសកម្ម ចំពោះសមិទ្ធផលដ៏ច្រើន នៃការអភិវឌ្ឍ សង្គមនិង សេដ្ឋកិច្ចនៃភូមិភាគស្វយ័ត Xinjiang ហើយសម្គាល់ឃើញជាទូទៅថា គោលនយោបាយអភិបាលកិច្ច នៃភូមិភាគស្វយ័ត Xinjiang របស់ចិនបានរកឃើញផ្លូវដ៏ត្រឹមត្រូវមួយ សម្រាប់ការអភិវឌ្ឍនិង សន្តិសុខនៅតំបន់ព្រំដែន ជំរុញយ៉ាងប្រាកដប្រជា នូវការអនុវត្តជាក់ស្តែង នៃការធ្វើទំនើបកម្ម តាមបែបផែនចិននៅតំបន់ Xinjiang និងសម្រេចបាននូវស្ថិរភាព សង្គមនិង សន្តិសុខយូរអង្វែង នៅភូមិភាគស្វយ័ត Xinjiang ។
ក្នុងការស្ទង់មតិនេះ អ្នកផ្តល់បទសម្ភាសន៍ បានវាយតម្លៃយ៉ាងសកម្ម ចំពោះសមិទ្ធផលសំខាន់ នៃការអភិវឌ្ឍសង្គមនិង សេដ្ឋកិច្ចនៃភូមិភាគស្វយ័ត Xinjiang ការទទួលស្គាល់ខ្ពស់បំផុតចំនួន៥ចំណុចរួមមាន ៖ ការលើកកម្ពស់កម្រិត វេជ្ជសាស្ត្រជាបន្តបន្ទាប់ (៨២,១ភាគរយ) ការធានាសិទ្ធិទទួល បានការអប់រំ របស់ប្រជាជន (៨១,៧ភាគរយ) ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានកែលម្អជាបន្តបន្ទាប់(៨០,៨ភាគរយ) ការការពារនិងអភិបាល កិច្ចអេកូឡូស៊ីមានប្រសិទ្ធភាពដ៏លេចធ្លោ(៨០,៦ភាគរយ) និងការលើកកម្ពស់ប្រាក់ ចំណូលរបស់ប្រជាជន(៨០ភាគរយ) ។
