មន្ត្រីជាន់ខ្ពស់អាមេរិក ព្រមានឥណ្ឌាថា អាចទិញប្រេងពីអ្នកណា ក៏បានតែលើកលែង ពីប្រទេសរុស្សី

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីថាមពលអាមេរិក លោក Chris Wright បានអំពាវនាវឱ្យឥណ្ឌា ស្វែងរកជម្រើសជំនួស ប្រេងរុស្ស៊ី ដោយនិយាយថា ប្រទេសនេះ អាចទិញប្រេងឆៅ ពីប្រទេសណាក៏បានដែរ ប៉ុន្តែដាច់ខាតមិនគួរទិញពីរុស្ស៊ីឡើយ។
ឆ្លើយសំណួរ ស្តីពីការទិញប្រេង ពីរុស្ស៊ីជាបន្តរបស់ឥណ្ឌា កាលពីថ្ងៃពុធ លោក Wrigth បាននិយាយថា មានក្រុមហ៊ុននាំចេញសកល ជាច្រើនដែលញូវដេលី អាចពឹងផ្អែកលើបាន ។ ឥណ្ឌាចង់ទិញប្រេងពីប្រទេសណាមួយ នៅលើផែនដីបាន តែមិនមែនជាប្រេងរុស្ស៊ីទេ ដោយបន្ថែមថា ទោះបីជាឥណ្ឌា ជ្រើសរើស ទិញប្រេងពីរុស្ស៊ី ព្រោះវាមានតម្លៃថោកជាងក៏ដោយ។
លោករដ្ឋមន្ត្រីក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកមិនមានបំណង ដាក់ទណ្ឌកម្ម ទៅលើប្រទេសឥណ្ឌានោះទេ ប៉ុន្តែគោលដៅរបស់ខ្លួនគឺដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន។ លោកបានស្នើឲ្យឥណ្ឌាអាចពិចារណាទិញប្រេងពីអាមេរិកជំនួសវិញ។
ចាប់តាំងពីឆ្នាំ២០២៣ ឥណ្ឌា បានក្លាយជាប្រទេសនាំចេញប្រេង ចម្រាញ់ដ៏សំខាន់ទៅកាន់អឺរ៉ុប ។ ក្រុមហ៊ុនឯកជនឥណ្ឌាទិញ ប្រេងឆៅពីរុស្ស៊ីក្នុងតម្លៃ បញ្ចុះតម្លៃ ហើយបន្ទាប់មកលក់ផលិត ផលប្រេងកែច្នៃទៅទីផ្សារអឺរ៉ុប។
យ៉ាងណាក្តីប្រមុខគោលនយោបាយ ការបរទេស របស់សហភាពអឺរ៉ុប Kaja Kallas បានទទួលស្គាល់កាលពីសប្តាហ៍ មុនថាការដកឥណ្ឌា ចេញពីរុស្ស៊ីនឹង ក្លាយជាបញ្ហាប្រឈម សម្រាប់ប្លុកនេះ បើទោះបីជាខ្លួនកំពុងស្វែង រកការកសាង ភាពជាដៃគូ សេដ្ឋកិច្ចជាមួយប្រទេស អាស៊ីខាងត្បូងនេះក៏ដោយ៕
ប្រែសម្រួល៖ស៊ុនលី
