ព័ត៌មានអន្តរជាតិ

លោក Lavrov អះអាងថា ណាតូនិងអឺរ៉ុប កំពុងព្យាយាមចូលរួម ពាក់ព័ន្ធ ដោយផ្ទាល់សង្គ្រាម ប្រឆាំងនឹងរុស្សី

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា វិបត្តិអ៊ុយក្រែន ត្រូវបានលោកខាងលិច រៀបចំជាសង្រ្គាមប្រឆាំង ទៅលើប្រទេសរុស្ស៊ី និងដែលមានទីក្រុងគៀវ គឺជាអ្នកអនុវត្តដោយផ្ទាល់ ។

អ្នកការទូតកំពូល បានធ្វើការ កត់សម្គាល់ កាលពីថ្ងៃព្រហស្បតិ៍ក្នុងអំឡុង ពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី G20 ដែលធ្វើឡើង នៅខាងក្រៅ មហាសន្និបាតអង្គការ សហប្រជាជាតិ នៅទីក្រុងញូវយ៉ក។

លោក Lavrov បាននិយាយថា ការបដិសេធមិនអនុវត្ត តាមធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ ដែលជាការបង្ហាញ ពីមហិច្ឆតាអាណានិគមនិយមជំរុញ ឱ្យមានសង្រ្គាមក្នុងតំបន់ និងបង្កើនភាពតានតឹងជាសកល ។

ក្នុងនោះផងដែរលោក Lavrov ក៏បាននិយាយ ដោយអំពាវនាវ ឱ្យមានការដោះស្រាយ ជម្លោះមិនទាន់ដាច់ ស្រឡះអស់ជាច្រើន ទសវត្សរ៍មកហើយ ដូចជានៅអាហ្វ្រិក និងកន្លែងផ្សេងទៀតផងដែរ។

រដ្ឋាភិបាលទីក្រុងមូស្គូបានកំណត់យ៉ាងខ្ជាប់ខ្ជួននូវជម្លោះអ៊ុយក្រែនថាជាសង្រ្គាមប្រូកស៊ីរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ី ដែលកងកម្លាំងរបស់ទីក្រុងគៀវ កំពុងត្រូវបានប្រើប្រាស់ជា ចំណីរបស់កាណុងកាំភ្លើងប៉ុណ្ណោះ។
ប្រទេសរុស្ស៊ីបានថ្កោលទោស ម្តងហើយម្តងទៀតនូវជំនួយផ្នែក យោធាដល់ក្រុងគៀវ ដោយចោទប្រកាន់លោកខាងលិច និងសហភាពអឺរ៉ុប ជាពិសេសអំពីការធ្វើយោធា និងវោហាសាស្ត្រប្រមាថ៕

ប្រែសម្រួល៖ស៊ុនលី

To Top