ដាក់ទោស អតីតប្រធានាធិបតីបារាំង លោក Sarkozy រយៈពេល៥ឆ្នាំ ក្រោយរកឃើញកំហុសទោស ពាក់ព័ន្ធ នឹងប្រទេសលីប៊ី

បរទេស ៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC បានឲ្យដឹងថា អតីតប្រធានាធិបតីបារាំង លោក Nicolas Sarkozy ត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ បន្ទាប់ពីត្រូវបានរកឃើញថា មានពិរុទ្ធ ពីបទសមគំនិតឧក្រិដ្ឋកម្មនៅក្នុងសំណុំរឿង ពាក់ព័ន្ធនឹងមូលនិធិខុសច្បាប់ រាប់លានអឺរ៉ូ ពីអតីតមេដឹកនាំលីប៊ី Col Muammar Gaddafi ។
តុលាការព្រហ្មទណ្ឌ របស់ទីក្រុងប៉ារីស បានចោទប្រកាន់ទៅលើករណីជាច្រើនទៀត រួមទាំងអំពើពុករលួយអកម្ម និងការផ្តល់ហិរញ្ញប្បទាន យុទ្ធនាការខុសច្បាប់។
សេចក្តីសម្រេចនេះមានន័យថា លោកនឹង ចំណាយពេលនៅ ក្នុងពន្ធនាគារតាមកាលកំណត់ដែរ បើទោះបីជាលោកបើកការ ប្តឹងឧទ្ធរណ៍ ក៏ដោយ ដែលលោក Sarkozy ធ្លាប់បាននិយាយថា លោកពិតជាមានបំណងធ្វើការប្តឹងជំទាស់ពិតមែន។
ថ្លែងបន្ទាប់ពីសវនាការ កាលពីថ្ងៃព្រហស្បតិ៍ បុរសអាយុ ៧០ឆ្នាំរូបនេះធ្លាប់បានបម្រើការងារ ជាប្រធានាធិបតីពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២ ។ លោកបាននិយាយថា សាលក្រមនេះមានកម្រិតទោសធ្ងន់ធ្ងរពេក ហើយសម្រាប់ប្រទេសដែលនីតិរដ្ឋ ។
លោក Sarkozy ដែលអះអាងថា ករណីនេះ មានហេតុផលនយោបាយ ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់មូល និធិពីលោកGaddafiដើម្បីផ្តល់ហិរញ្ញប្បទាន ដល់យុទ្ធនាការបោះឆ្នោតឆ្នាំ ២០០៧ របស់គាត់។
ជាថ្នូរនឹងគ្នា រដ្ឋអាជ្ញា បានចោទប្រកាន់ថា លោកថាSarkozy បានសន្យាថានឹងជួយGaddafi ក្នុងការប្រយុទ្ធប្រឆាំង នឹងកេរ្តិ៍ឈ្មោះ របស់គាត់ក្នុងនាមជាប្រទេស មួយក្រុមលោកខាងលិច៕
ប្រែសម្រួល៖ស៊ុនលី
