ព័ត៌មានអន្តរជាតិ

រថភ្លើង បុកគ្នាជាមួយនឹងឡានដឹកទំនិញ នៅរុស្ស៊ី បណ្តាលឱ្យភ្លើងឆាបឆេះសន្ធោសន្ធៅ

បរទេស៖ ក្រុមអ្នកពន្លត់អគ្គីភ័យ នៅក្នុងតំបន់ Smolensk របស់ប្រទេសរុស្ស៊ី កំពុងឆ្លើយតបទៅនឹងការធ្លាក់ផ្លូវ របស់រថភ្លើងដែលនៅក្នុង នោះមានដឹករថយន្តចំនួន ៦គ្រឿង ដែលផ្ទុកប្រេង គឺបានឆេះ, នេះបើយោងតាមក្រសួងគ្រាអាសន្ន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើង នៅផ្លូវកាត់ចម្ងាយប្រហែល ៤៥ គីឡូម៉ែត្រភាគខាងលិចនៃទីក្រុង Smolensk នៅលើផ្លូវដែកឆ្ពោះទៅ Vitebsk ប្រទេសបេឡារុស្ស នៅពេលដែលរថភ្លើងដឹកទំនិញ បានបុកជាមួយឡានដឹកទំនិញមួយគ្រឿង 

យោងតាមមន្ត្រីបានឱ្យដឹងថា រថយន្តពន្លត់អគ្គីភ័យចំនួន១០គ្រឿង ក៏ដូចជារថភ្លើងពន្លត់អគ្គីភ័យជំនាញ បានឆ្លើយតបទៅនឹងការឆាបឆេះនេះ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top