ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំទីក្រុងរចនាពិភពលោកឆ្នាំ២០២៥បានបើកធ្វើនៅក្រុងសៀងហៃ

កាលពីថ្ងៃទី២៥ ខែកញ្ញា កិច្ចប្រជុំទីក្រុងរចនាពិភពលោកឆ្នាំ២០២៥(WDCC2025)បានបើកធ្វើនៅក្រុងសៀងហៃ ។ លោក Gong Zheng លេខាធិការរងនៃគណៈកម្មការបក្សកុម្មុយនីស្តចិនក្រុងសៀងហៃនិងជាអភិបាលក្រុងសៀងហៃនិងលោកស្រី Xing Bo អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានអញ្ជើញចូលរួមសកម្មភាពនិងថ្លែងសុន្ទរកថា ។

លោក Gong Zheng បានថ្លែងថា នៅឆ្នាំ២០១០ ក្រុងសៀងហៃបានចូលរួម “បណ្តាញទីក្រុងនវានុវត្តន៍”នៃអង្គការសហប្រជាជាតិជាផ្លូវការ ។ ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅនេះ “ការរចនានៃក្រុងសៀងហៃ”បានរួមចំណែកជាតម្រិះប្រាជ្ញានិងកម្លាំងច្នៃប្រឌិតថ្មីចំពោះការអភិវឌ្ឍទីក្រុង ។

បច្ចុប្បន្ននេះ ក្រុងសៀងហៃកំពុងពន្លឿនការកសាងទីក្រុងអន្តរជាតិខ្នាតធំបែបសង្គមនិយមទំនើបដែលប្រកបដោយឥទ្ធិពលលើពិភពលោក យើងគួរជំរុញឱ្យការរចនាដើរតួនាទីក្នុងវិស័យនានា ពន្លឿនការកសាងទីក្រុងរចនាដ៏ឆ្នើមលើពិភពលោក ដើម្បីផ្តល់ការគាំទ្រមានប្រសិទ្ធភាពចំពោះការកសាងក្រុងសៀងហៃទំនើប ។

លោកស្រី Xing Bo បានថ្លែងថា ក្នុងនាមជាប្រព័ន្ធសារព័ត៌មានអន្តរជាតិបែបចម្រុះដែលមានទ្រង់ទ្រាយធំបំផុត ធុរកិច្ចច្រើនបំផុតនិងវិសាលភាពធំទូលាយបំផុតនៃពិភពលោកបច្ចុប្បន្ននេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានខិតខំប្រឹងប្រែងស្វែងរកលទ្ធភាពទាំងឡាយសម្រាប់ជំរុញការផ្សព្វផ្សាយ បំពេញបន្ថែមជីវភាពនិងសម្លឹងមើលទៅអនាគតតាមរយៈការរចនា ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចាប់ដៃគ្នាជាមួយក្រុងសៀងហៃ និងធ្វើការជាមួយមជ្ឈដ្ឋានរចនាទូទាំងពិភពលោក ដើម្បីរួមគ្នារចនាពីរូបភាពនៃការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ជីវភាពរស់នៅប្រកបដោយគុណភាពខ្ពស់និងអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕

To Top