ព័ត៌មានអន្តរជាតិ

លោក Li Qiang អញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល

នៅថ្ងៃទី២៣ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដែលធ្វើឡើងដោយប្រទេសចិននៅទីចាត់ការទូទៅអង្គការសហប្រជាជាតិប្រចាំនៅក្រុងញូវយ៉កព្រមទាំងថ្លែងសុន្ទរកថា ។

លោក Li Qiang បានលើកឡើងថា គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលដែលបានលើកឡើងដោយប្រធានរដ្ឋចិន លោក Xi Jinping នៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីឆ្នាំ ២០២១ បានផ្តោតសំខាន់លើផលប្រយោជន៍ដ៏ធំទូលាយបំផុតនៃសង្គមមនុស្សជាតិដែលបានដើរតួនាទីណែនាំដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍរួម ។

លោក Li Qiang បានថ្លែងបន្តថា បច្ចុប្បន្ននេះ ឯកតោភាគីនិយមនិងគាំពារនិយមបានងើបឡើងវិញ កិច្ចសហប្រតិបតិ្តការផ្នែកការអភិវឌ្ឍនៃអន្តរជាតិបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យកម្លាំងចលករនៃកំណើនសេដ្ឋកិច្ចពិភពលោកចុះខ្សោយ ។ ភាគីចិនរីករាយធ្វើការជាមួយបណ្តាភាគីនានាដើម្បីអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលថែមមួយកម្រិតទៀត ពន្លឿនការជំរុញរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ ២០៣០ នៃអង្គការសហប្រជាជាតិ ក៏ដូចជាស្តារបុព្វហេតុអភិវឌ្ឍន៍សកលឡើងវិញ ។

ភាគីនានាដែលចូលរួមកិច្ចប្រជុំបានសម្តែងការគាំទ្រគំនិតផ្តួចផ្តើមសកលទាំងបួននិងគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”ដែលលើកឡើងដោយប្រធានរដ្ឋចិន លោក Xi Jinping ហើយបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាផ្លែផ្កាដែលទទួលបានក្នុងកិច្ចសហប្រតិបត្តិការផ្នែកគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ៕

To Top