ប្រទេសរុស្ស៊ី នឹងបន្តការហាមឃាត់ការនាំចេញប្រេងសាំង រហូតដល់បំណាច់ឆ្នាំ២០២៥

ម៉ូស្គូ៖ ប្រទេសរុស្ស៊ី នឹងបន្តការហាមឃាត់ទាំងស្រុង លើការនាំចេញប្រេងសាំង រហូតដល់ដំណាច់ឆ្នាំ២០២៥ និងដាក់ចេញនូវបម្រាម លើការនាំចេញប្រេងម៉ាស៊ូត សម្រាប់អ្នកមិនផលិត ក្នុងរយៈពេលដូចគ្នានេះ។
ឧបនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Alexander Novak បានឧ្យដឹងថាការផ្លាស់ប្តូរនេះនឹងអនុញ្ញាត ឱ្យរុស្ស៊ីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបន្ថែមទៀតជាមួយនឹង ផលិតផលប្រេង ដែលត្រូវបាននាំចេញនាពេលបច្ចុប្បន្ន។
លោកបានបន្ថែមថា ការហាមឃាត់នេះ នឹងមិនអនុវត្ត ចំពោះការផ្គត់ផ្គង់ប្រេងឥន្ធនៈ ក្រោមកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល នោះទេ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
រុស្ស៊ី ដែលជាប្រទេសផលិតប្រេងកំពូល មួយរបស់ពិភពលោក បានរឹតបន្តឹងការនាំចេញប្រេងឥន្ធនៈ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីរក្សាស្ថិរភាពការផ្គត់ផ្គង់ក្នុងស្រុក និងរក្សាតម្លៃកើនឡើង។
បច្ចុប្បន្ន ការហាមប្រាម លើការនាំចេញប្រេងសាំងមានសុពលភាពរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា សម្រាប់អ្នកចូលរួម ទីផ្សារទាំងអស់ រួមទាំងរោងចក្រចម្រាញ់ និងរហូតដល់ថ្ងៃទី៣១ ខែតុលា សម្រាប់អ្នកមិនផលិត៕
ប្រែសម្រួល ឈូក បូរ៉ា
