ព័ត៌មានអន្តរជាតិ

ចិន​ អះអាងថា “ឯករាជ្យភាពតៃវ៉ាន់” បង្កបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរចំពោះសណ្តាប់ធ្នាប់ក្រោយសង្គ្រាម

ប៉េកាំង៖ ក្រសួងការពារជាតិរបស់ប្រទេសចិន បានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់​ ចំពោះការកត់សម្គាល់របស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ លើអ្វីដែលគេហៅថាស្ថានភាពនយោបាយចុងក្រោយរបស់តៃវ៉ាន់ ដោយថា សកម្មភាពបំបែកខ្លួនស្វែងរក “ឯករាជ្យភាពតៃវ៉ាន់” តំណាងឱ្យការប្រឈមដ៏ធ្ងន់ធ្ងរចំពោះសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម។

លោក Zhang Xiaogang អ្នក​នាំពាក្យ​ក្រសួង​បាន​ធ្វើ​ការ​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​  ដើម្បី​ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​ទាក់​ទង​នឹង​ការ​អត្ថាធិប្បាយ​របស់​វិទ្យាស្ថាន​អាមេរិកាំង​នៅ​តៃវ៉ាន់។ 

អង្គការ​អាមេរិក​បាន​អះអាង​ថា​  ឯកសារ​ក្រោយ​សង្គ្រាម​ដូចជា​សេចក្តី​ប្រកាស​ក្រុង​គែរ និង​ការ​ប្រកាស​ផតស្ដាម មិន​បាន​កំណត់​ស្ថានភាព​នយោបាយ​ចុងក្រោយ​របស់​តៃវ៉ាន់​នោះទេ។

លោក Zhang បានសង្កត់ធ្ងន់ថា ការវិលត្រឡប់របស់តៃវ៉ាន់ទៅកាន់ប្រទេសចិន គឺជាផ្នែកសំខាន់មួយនៃលទ្ធផលនៃជ័យជំនះនៃសង្គ្រាមលោកលើកទី២​ និងលំដាប់អន្តរជាតិក្រោយសង្គ្រាម។

លោកបានចង្អុលបង្ហាញថា ទាំងសេចក្តីថ្លែងការណ៍ទីក្រុងគ៊ែរ​ ក្នុងឆ្នាំ១៩៤៣ និង Potsdam Proclamation ក្នុងឆ្នាំ១៩៤៥​ បានបញ្ជាក់យ៉ាងច្បាស់ថា តៃវ៉ាន់នឹងត្រូវប្រគល់ទៅប្រទេសចិនវិញ ដោយឧបករណ៍នៃការចុះចាញ់របស់ជប៉ុននៅឆ្នាំ១៩៤៥ បានបញ្ជាក់ឡើងវិញនូវបទប្បញ្ញត្តិទាំងនេះ។ លោក Zhang បានសង្កត់ធ្ងន់ថា ឯកសារច្បាប់អន្តរជាតិទាំងនេះបានបញ្ជាក់ពីអធិបតេយ្យភាពរបស់ចិនចំពោះតៃវ៉ាន់៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top