ព័ត៌មានអន្តរជាតិ

ខ្មាន់កាំភ្លើង ជិះម៉ូតូបាញ់រះទៅលើមន្ត្រីថៃ អំឡុងពេលដាក់ពង្រាយទ័ព នៅមុខទីបញ្ជាការ ក្នុងខេត្តណារ៉ាធីវ៉ាត់‎‎

បរទេស ៖ នៅម៉ោង៦និង ៤០នាទីព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅមុខ Ranger 4601 មូលដ្ឋានកងវរសេនាធំ លេខ៤៦ ស្រុក Rueso ខេត្ត ណារ៉ាធីវ៉ាត់ បានទទួលសេចក្តីរាយការណ៍ មួយអំពីឧប្បត្តិហេតុបាញ់ប្រហារមួយអំឡុង ពេលដាក់ពង្រាយមន្រ្តី ចុះត្រួតពិនិត្យនៅមុខមូលដ្ឋាន ។

‎យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ បានឲ្យដឹងថា ខ្មាន់កាំភ្លើង​ម្នាក់​ជិះ​ម៉ូតូ​ស្លៀកពាក់​ស៊ីវិល អាវ​ខ្មៅ និង​ខោ​ពណ៌​កា​គី​បៃតង បាន​ប្រើ​កាំភ្លើង​បាញ់​រះទៅ​លើ​មន្ត្រីថៃ ខណៈ​ពួកគេ​កំពុង​បំពេញ​ភារកិច្ច​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​។

‎មន្ត្រី​ថៃ បាន​បាញ់​តបត​វិញ​ក្នុង​ការ​ការពារ​ខ្លួន ។ ខ្មាន់កាំភ្លើង​បាន​រត់ចោល​ម៉ូតូ​គេចខ្លួន​ចូល​វាលស្រែ​ក្នុង​តំបន់​បាន​បា​លូ​កា ភូមិ​លេខ​៧ ខេត្ត​ណា​រ៉ា​ធិ​វ៉ា​ត់ ។

‎ក្រោយមក សមត្ថកិច្ច​បាន​បញ្ចុះបញ្ចូល​ជនល្មើស​ ឱ្យ​បញ្ឈប់​ការ​វាយ​ប្រហារ និង​ចុះចាញ់​។ បុគ្គល​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​និង​ស្គាល់​អត្តសញ្ញាណ​ឈ្មោះ អាយុ ៣៥ ឆ្នាំ មាន​ទីលំនៅ​ក្នុង​ស្រុក Rueso រួម​ជាមួយ​កាំភ្លើង​វែង​។
‎‎ប្រែសម្រួល: ណៃ តុលា

To Top