ព័ត៌មានអន្តរជាតិ

អគ្គីភ័យបំផ្លាញរថយន្ត និងម៉ូតូ អស់ជាច្រើនគ្រឿង នៅខុនដូរមួយកន្លែង ក្នុងក្រុង បាងកក

បាងកក ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ ​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែកញ្ញា នៅ​ចំណត​រថយន្ត​អគារ​ខុមដូរមួយ​កន្លែង​ក្បែរ​ផ្លូវ​ស៊ុ​យ​ស៊ុ​ក​សា​វ៉ា​ត​១៧ សង្កាត់​បាង​ប្រក់ ទីក្រុងបាងកក។

‎យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ បានឲ្យដឹងថា ប្រជាជនបាន​ជម្លៀស​ចេញ​ដោយ​សុវត្ថិភាព ខណៈ​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​គ្រប់គ្រង​ការ​ឆាបឆេះ​ក្នុង​រយៈពេល ២០ នាទី​។ គ្មាន​ការ​រង​របួស​ត្រូវ​បាន​គេ​រាយការណ៍​។

‎​អគ្គិភ័យ​នេះ​បាន​បំផ្លាញ​យានយន្ត​៣៥​គ្រឿង ម៉ូតូ​២៩​គ្រឿង កង់​៣​គ្រឿង រថយន្ត​តូច​២​គ្រឿង និង​រថយន្ត​មួយបាំងកន្លះ១​គ្រឿង​។

‎ប៉ូលីស Rat Burana កំពុងពិនិត្យមើលវីដេអូ CCTV និងស៊ើបអង្កេតកន្លែងកើតហេតុ។ មន្ត្រី​កោសល្យ​វិ​ច្ច័​យ​នឹង​ធ្វើការ​ពិនិត្យ​យ៉ាង​លម្អិត​មុន​នឹង​កំណត់​ពី​មូលហេតុ​នៃ​ការ​ឆេះ​នេះ ៕
‎ប្រែសម្រួល: ណៃ តុលា

To Top