ជំនួបពិភាក្សា រវាងអ៊ីស្រាអែល និងស៊ីរីមិនទទួលបាន ជោគជ័យឡើយ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ប្រភពចេញពីកាសែតរ៉យទ័របានអះអាងថា ការចរចាររវាងអ៊ីស្រាអែល និងស៊ីរីបាន ឈានដល់ដំណាក់កាលចុងក្រោយ ជុំវិញការទាមទារកាលពីដើមថា វាត្រូវបានអនុញ្ញាតឱ្យមានបណ្តាញ សុវត្ថិភាពនៅលើទឹកដីស៊ីរី។
រ៉យទ័របានសរសេរកាលពីថ្ងៃសុក្រថា អ៊ីស្រាអែលបានស្នើឱ្យបើក ច្រករបៀងមនុស្សធម៌ ទៅកាន់ខេត្ត Sweida ដើម្បីផ្តល់ជំនួយ ប៉ុន្តែទីក្រុង Damascus បានច្រានចោលសំណើនេះថា ជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន។ កងកម្លាំងអ៊ីស្រាអែលបានចូលឈ្លានពានស៊ីរីភាគខាងត្បូងបន្ទាប់ពីការដួលរលំរបស់រដ្ឋាភិបាលលោក Bashar Assad ក្នុងខែធ្នូ។
យោងតាមប្រភពនៅស៊ីរី និងសហរដ្ឋអាមេរិក វាគឺជាការទាមទារ របស់ក្រុងយេរូឡឹមខាងលិច ដែលធ្វើឲ្យកិច្ចព្រមព្រៀងនេះធ្លាក់ចុះជាមិនខាន។
នៅព្រឹកថ្ងៃសុក្រ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា ប្រទេសនានាបានចាប់ផ្តើមកិច្ចចរចា។
គួរឲ្យដឹងដែរថាក្នុងប៉ុន្មាន សប្តាហ៍ថ្មីៗនេះ ក្រុងដាម៉ាស និងក្រុង យេរូសាឡឹមខាងលិច បានខិតជិតដល់ការព្រមព្រៀងគ្នា លើការគ្រោងទុកយ៉ាង ទូលំទូលាយ នៃកិច្ចព្រមព្រៀងមួយ បន្ទាប់ពីមានការពិភាក្សាជាច្រើន ខែដោយអាមេរិក។
បេសកជនពិសេស របស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសស៊ីរី លោក Tom Barrack បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេជិតឈានដល់កិច្ចព្រមព្រៀង ដើម្បីបន្ថយកំដៅ រួចទៅហើយ៕
ប្រែសម្រួល៖ស៊ុនលី
