កិច្ចព្រមព្រៀង រវាងអ៊ីរ៉ង់ និងIAEA អាចនឹងបញ្ចប់ ប្រសិនបើមានការដាក់ ទណ្ឌកម្មឡេីងវិញ

តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់លោក Seyed Abbas Araghchi បានឧ្យដឹងថា កិច្ចព្រមព្រៀង សហប្រតិបត្តិការរបស់ប្រទេស របស់លោកជាមួយទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) នឹងរលាយបាត់ប្រសិនបើទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ ត្រូវត្រលប់មកវិញ។
ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្របានបរាជ័យ ក្នុងការអនុម័តដំណោះស្រាយ ដែលនឹងបន្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ សម្រាប់រយៈពេល ៦ខែដើម្បីទុកពេលសម្រាប់ផ្នែកការទូត និងជៀសវាងការដាក់ទណ្ឌកម្មរបស់អង្គការ សហប្រជាជាតិប្រឆាំងនឹងអ៊ីរ៉ង់។
អង់គ្លេស បារាំង និង អាល្លឺម៉ង់ ដែលជាប្រទេសអឺរ៉ុបទាំងបីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) បានអះអាងថា ពួកគេបានបន្ដយន្តការ snapback កាលពីថ្ងៃទី២៨ ខែសីហា ដោយជូនដំណឹងដល់ក្រុមប្រឹក្សាសន្តិសុខនៃ “ការមិនដំណើរការ” របស់ទីក្រុងតេអេរ៉ង់។
ដូច្នេះ ការស្កែបត្រលប់វិញ ត្រូវបានកំណត់ឱ្យចូលជាធរមាននៅថ្ងៃទី២៨ ខែកញ្ញា នៅចុងបញ្ចប់នៃរយៈពេល ៣០ថ្ងៃ នៅក្នុងការអវត្តមាន នៃសកម្មភាពក្រុមប្រឹក្សា សន្តិសុខបន្ថែមទៀត។
លោក Araghchi បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីការបោះឆ្នោតក្រុមប្រឹក្សាសន្តិសុខថា “មែនហើយ យើងបាននិយាយរួចហើយថាទង្វើនេះដោយ E3 (ប្រទេសទាំងបីនៅអឺរ៉ុប) និងការសម្រេចចិត្ត ដោយក្រុមប្រឹក្សាសន្តិសុខនឹងប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរបស់អ៊ីរ៉ង់ជាមួយទីភ្នាក់ងារនេះ” ៕
ប្រែសម្រួល ឈូក បូរ៉ា
