នាយករដ្ឋមន្ត្រីបារាំង ប្រកាសពីគោលដៅឱនភាព សាធារណៈ ៤.៧ភាគរយ នៃផលិតផលក្នុងស្រុក សរុបសម្រាប់ឆ្នាំ២០២៦

ប៉ារីស៖ នាយករដ្ឋមន្រ្តីបារាំងលោក Sebastien Lecornu បានឧ្យដឹងថា រដ្ឋាភិបាលកំពុងមានគោលដៅ សម្រាប់ឱនភាពសាធារណៈប្រហែល ៤,៧ ភាគរយនៃផលិតផល ក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ ២០២៦ ខណៈដែលការរក្សាបាន នូវគោលបំណងក្នុងការនាំយកការ ខ្វះខាតមកត្រឹម ៣ ភាគរយនៅឆ្នាំ២០២៩ ។
លោក Lecornu បានឧ្យដឹង នៅក្នុងបទសម្ភាសន៍ជាមួយ Le Parisien ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រថា ថវិកាឆ្នាំ២០២៦ នឹងឆ្លុះបញ្ចាំងពីការពិគ្រោះយោបល់ ជាមួយសហជីពក្រុមនិយោជក និងស្ថាប័នសាធារណៈដោយសង្កត់ធ្ងន់ថា វានឹងមិនមែនជា “ថវិកានៃភាពធូររលុង និងការធ្លាក់ចុះនៃសង្គមនោះទេ” ។
លោកបានលេីកឡេីងថា រដ្ឋាភិបាល នឹងកាត់បន្ថយការចំណាយរបស់រដ្ឋចំនួន ៦ពាន់លានអឺរ៉ូ និងចំណាយប្រតិបត្តិការ ដែលជាផ្នែកមួយនៃកំណែទម្រង់ រយៈពេលវែងនៃការគ្រប់គ្រងសាធារណៈ និងអង្គការដែនដី តាមរយៈវិមជ្ឈការ។
ទន្ទឹមនឹងនេះដែរលោកបានកត់ សម្គាល់ថាការបែងចែកប្រាក់សោធននិវត្តន៍នឹងកើនឡើង ៦ពាន់លានអឺរ៉ូ (៧ពាន់លានដុល្លារ) និងសម្រាប់ការថែទាំសុខភាព ចំនួន ៥ពាន់លានអឺរ៉ូនៅឆ្នាំក្រោយ៕
ប្រែសម្រួល ឈូក បូរ៉ា
