ក្រុមប្រឹក្សាសន្តិសុខ បរាជ័យក្នុងការអនុម័តដំណោះស្រាយលើការបន្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្របានបរាជ័យក្នុងការអនុម័តដំណោះស្រាយ ដែលនឹងបន្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ រយៈពេល ៦ខែដើម្បីទុកពេលវេលា សម្រាប់ផ្លូវការទូត។
សេចក្តីព្រាងសេចក្តីសម្រេចដែលដាក់ដោយប្រទេសចិន និងរុស្ស៊ី បានទទួលសំឡេងគាំទ្រចំនួនបួន និងសំឡេងប្រឆាំងចំនួន ៩ដោយមានអនុប្បវាទចំនួន ២ ដោយមិនទទួលបានសំឡេងវិជ្ជមានចំនួន ៩ ដែលត្រូវការសម្រាប់ការអនុម័ត។
ប្រសិនបើត្រូវបានអនុម័ត សេចក្តីព្រាងសេចក្តីសម្រេចនេះនឹងពង្រីកកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងប្រទេសអ៊ីរ៉ង់ និងប្រទេសចំនួនប្រាំមួយគឺ អង់គ្លេស ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី និងសហរដ្ឋអាមេរិក ក៏ដូចជាដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខលេខ ២២៣១ ដែលបានអនុម័តកិច្ចព្រមព្រៀងនេះសម្រាប់រយៈពេល ៦ខែ ហើយនឹងរារាំង “ការខ្ទាស់” នៃទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងអ៊ីរ៉ង់។
លទ្ធផលបោះឆ្នោតកាលពីថ្ងៃសុក្រគឺដូចគ្នានឹងថ្ងៃទី១៩ ខែកញ្ញា លើសេចក្តីព្រាងដំណោះស្រាយដែលដាក់ចេញដោយសាធារណរដ្ឋកូរ៉េក្នុងតួនាទីជាប្រធានក្រុមប្រឹក្សាសន្តិសុខសម្រាប់ខែ កញ្ញា ដែលប្រសិនបើត្រូវបានអនុម័តនោះ នឹងបន្តផ្តល់ការបន្ធូរបន្ថយទណ្ឌកម្មសម្រាប់អ៊ីរ៉ង់។
អាល់ហ្សេរី ចិន ប៉ាគីស្ថាន និងរុស្ស៊ី បានបោះឆ្នោតគាំទ្រសេចក្តីព្រាងសេចក្តីសម្រេចកាលពីថ្ងៃសុក្រ។ ប្រទេស Guyana និងសាធារណរដ្ឋកូរ៉េបានបដិសេធ។ សមាជិក ៩រូបទៀតនៃក្រុមប្រឹក្សាសន្តិសុខ បានបោះឆ្នោតប្រឆាំងនឹងវា៕
ប្រែសម្រួល ឈូក បូរ៉ា
