ព័ត៌មានអន្តរជាតិ

កូរ៉េខាងជេីង ខិតកាន់ជិតក្នុងការអភិវឌ្ឍមីស៊ីល ICBM ដែលអាចវាយប្រហារអាមេរិកដោយក្បាលគ្រាប់នុយក្លេអ៊ែរ

បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូងបានឧ្យដឹងថា កូរ៉េខាងជើងជិតនឹងអភិវឌ្ឍមីស៊ីលផ្លោងអន្តរទ្វីប ICBM ដែលអាចវាយប្រហារសហរដ្ឋអាមេរិកដោយអាវុធនុយក្លេអ៊ែរ បើទោះបីជាលោកបានបន្ថែមថា កូរ៉េខាងជេីងមិនទាន់អាចធ្វើជាម្ចាស់ជំហានដ៏សំខាន់ចុងក្រោយនេះនៅឡើយទេ។

ប្រទេសកូរ៉េខាងជើងបាននិងកំពុងបង្កើនការសាកល្បងមីស៊ីលរបស់ខ្លួនចាប់តាំងពីកិច្ចពិភាក្សារវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំលោក គីម ជុងអ៊ុន បានដួលរលំនៅក្នុងឆ្នាំ២០១៩ ចំពេលមានការខ្វែងគំនិតគ្នាជុំវិញការដាក់ទណ្ឌកម្ម ដែលដឹកនាំដោយសហរដ្ឋអាមេរិកលើរដ្ឋឯកោនោះ។ លោក ត្រាំ បាន និយាយ ម្តង ហើយ ម្តង ទៀត ចាប់ តាំង ពី ត្រឡប់ មក កាន់ តំណែង ថា លោក ចង់ បន្ត ទំនាក់ទំនង ការទូត ជាមួយ លោក គីម ជុងអ៊ន។

ថ្លែងនៅក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung បានឧ្យដឹងថា កូរ៉េខាងជើង ហាក់ដូចជាមានអាវុធនុយក្លេអ៊ែរគ្រប់គ្រាន់សម្រាប់ “ការរស់រានមានជីវិតរបស់របប” ហើយថាខ្លួននៅតែបន្តផលិតសម្ភារៈនុយក្លេអ៊ែរ និងអភិវឌ្ឍមីស៊ីល ICBMs ដែលមានសមត្ថភាពបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរទៅកាន់ទ្វីបអាមេរិក។

លោក Lee បានឧ្យដឹងនៅឯកិច្ចប្រជុំកំពូលវិនិយោគនៅផ្សារហ៊ុនញូវយ៉កថា “កូរ៉េខាងជេីង ហាក់ដូចជាមិនទាន់ទទួលបានជោគជ័យនៅឡើយទេ ប៉ុន្តែមានតែជំហានចុងក្រោយមួយប៉ុណ្ណោះ ដែលហៅថាបច្ចេកវិទ្យាចូលទៅក្នុងបរិយាកាសឡើងវិញ វា ក៏ ទំនង ជា ត្រូវ បាន ដោះ ស្រាយ ក្នុង ពេល ឆាប់ ៗ នេះ ដែរ”។

លោកបានលេីកឡេីងថា ប្រសិនបើស្ថានភាពត្រូវបានអនុញ្ញាតឱ្យបន្ត កូរ៉េខាងជើង នឹងបន្ថែមក្បាលគ្រាប់នុយក្លេអ៊ែរប្រហែលពី ១៥ ទៅ ២០គ្រាប់ជារៀងរាល់ឆ្នាំ ហើយបច្ចេកវិទ្យា ICBM របស់ប្រទេសនេះ នឹងឈានទៅដល់ចំណុចដែលវាមានក្បាលគ្រាប់ច្រើនជាងតម្រូវការ ដើម្បីការពារខ្លួន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top