ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់​ ថ្កោលទោស​ផែនការ​ដំឡើង​ពន្ធ​លេីឱសថ​របស់​អាមេរិក​ថា​ ​ជា​ការ​គំរាម​កំហែង​ដល់​ពាណិជ្ជកម្ម និង​ការថែទាំ​អ្នកជំងឺ

បរទេស៖ ឧស្សាហកម្មឱសថរបស់ប្រទេសអាល្លឺម៉ង់​ បានរិះគន់យ៉ាងខ្លាំងលើផែនការពន្ធរបស់សហរដ្ឋអាមេរិក​ លើឱសថម៉ាក​ ដែលនាំចូលដោយហៅពួកគេថា​ ជាផលប៉ះពាល់ដ៏ធំដល់ពាណិជ្ជកម្មអន្តរជាតិ​ និងសន្តិសុខនៃការផ្គត់ផ្គង់របស់អឺរ៉ុប។

ការផ្ទុះកំហឹងនេះបានធ្វើឡើងបន្ទាប់ពីមានការប្រកាសរបស់ប្រធានាធិបតីអាមេរិកលោក​ ដូណាល់​ ត្រាំ​ មួយថ្ងៃមុននេះថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធ ១០០ភាគរយលើឱសថម៉ាកយីហោ និងប៉ាតង់ទាំងអស់ចាប់ពីថ្ងៃទី១​ ខែតុលា លុះត្រាតែក្រុមហ៊ុនផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក។

អ្នកនាំពាក្យរងគណៈកម្មាធិការអឺរ៉ុប លោក Olof Gill បានឧ្យដឹងថា សហភាពអឺរ៉ុប-អាមេរិករួមគ្នា សេចក្តីថ្លែងការណ៍​ ស្តីពីបញ្ហាពាណិជ្ជកម្មដែលបានចេញផ្សាយនៅក្នុងខែសីហា​ បានកំណត់យ៉ាងច្បាស់លាស់នូវពន្ធលើការនាំចេញរបស់សហភាពអឺរ៉ុប រួមទាំងឱសថចំនួន ១៥ភាគរយ។

សហរដ្ឋអាមេរិក​ គឺជាទីផ្សារឱសថដ៏សំខាន់បំផុតរបស់ប្រទេសអាឡឺម៉ង់ ដែលមានចំនួនប្រហែលមួយភាគបួននៃការនាំចេញឱសថអាល្លឺម៉ង់ក្នុងឆ្នាំ២០២៤។  វិស័យនេះមានបុគ្គលិកប្រហែល ១៣ម៉ឺននាក់៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top