រុស្ស៊ីអះអាងថា យន្តការ Snapback សម្រាប់ការដាក់ទណ្ឌកម្ម ជាអន្ទាក់សម្រាប់អ៊ីរ៉ង់

យូអិន៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានឧ្យដឹងថាយន្តការ “snapback” សម្រាប់ការដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ គឺជាអន្ទាក់ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Lavrov បានប្រាប់អ្នកយកព័ត៌មានថា យន្តការនេះត្រូវបានរួមបញ្ចូលនៅក្នុងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ២២៣១ ដែលគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ បន្ទាប់ពីការចរចាដោយផ្ទាល់រវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងរដ្ឋមន្ត្រីការបរទេសអាមេរិកនៅពេលនោះ។
លោកបានលេីកឡេីងថា យន្តការនេះមិនមែនជាការរៀបចំធម្មតាទេ ដោយលោកបានបន្ថែមថា នៅក្នុងខ្លឹមសារ វាអនុញ្ញាតឱ្យភាគីណាមួយ បន្ធូរបន្ថយទណ្ឌកម្ម ចំពោះការបោះឆ្នោត ហើយសមាជិកក្រុមប្រឹក្សាសន្តិសុខ ដែលមានអំណាចវេតូ អាចរារាំងជាឯកតោភាគី ដោយបើកផ្លូវសម្រាប់ការត្រឡប់មកវិញនៃទណ្ឌកម្ម។
លោក Lavrov ដែលចូលរួមក្នុងការចរចារសម្រាប់កិច្ចព្រមព្រៀងនេះ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) បានឧ្យដឹងថា ប្រជាជនអ៊ីរ៉ង់បានយល់ព្រមដោយសារតែពួកគេមិនដែលរំពឹងថា នឹងមានការដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងក្នុងឆ្នាំ២០១៨៕
ប្រែសម្រួល ឈូក បូរ៉ា
