ព័ត៌មានអន្តរជាតិ

សម្លឹងមើលទៅកាន់អនាគត ជោគវាសនារួម! សកម្មភាពផ្លាស់ប្តូរវប្បធម៌រវាងចិន និងហុងគ្រី រៀបចំធ្វើនៅប្រទេសហុងគ្រី

ថ្ងៃទី២៦ ខែកញ្ញា តាមម៉ោងក្នុងតំបន់ សកម្មភាពផ្លាស់ប្តូរវប្បធម៌រវាងចិននិងហុងគ្រីក្រោមប្រធានបទ “សម្លឹងមើលទៅកាន់អនាគត ជោគវាសនារួម” ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន មូលនិធិផ្តល់សេវាកម្មនិងគ្រប់គ្រងទ្រព្យសម្បិត្តរបស់ប្រព័ន្ធសារព័ត៌មានហុងគ្រី និងសមាគមន៍មិត្តភាពហុងគ្រី-ចិនរបស់ប្រទេសហុងគ្រី បានប្រារព្ធធ្វើនៅក្រុងBudapest រដ្ឋធានីប្រទេសហុងគ្រី ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។

លោក Shen Haixiong បានថ្លែងថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់លោក Xi Jinping ប្រធានរដ្ឋចិន និងលោក Orban នាយករដ្ឋមន្ត្រីហុងគ្រី ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងចិននិងហុងគ្រីបានរក្សាការអភិវឌ្ឍប្រកបដោយកម្រិតខ្ពស់ជាប់រហូត ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនមានខ្លឹមសារដ៏សម្បូរបែប ទំនាក់ទំនងទ្វេភាគីបានឈានចូល “ផ្លូវនាវាចរណ៍មាស” ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានខិតខំប្រឹងប្រែងជាប់រហូត ដើម្បីជំរុញការយល់ដឹងគ្នានិងភាពស្និទ្ធស្នាលគ្នារវាងប្រជាជននៃប្រទេសចិននិងហុងគ្រី ហើយរីករាយពួតដែជាមួយមិត្តហុងគ្រីទាំងឡាយ ក្នុងន័យរួមចំណែកជាកម្លាំងកាយចិត្តដើម្បីបង្កើតសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ ៕

To Top