ព័ត៌មានអន្តរជាតិ

ពួតដៃគ្នារីកចម្រើនទៅមុខ ! អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនធ្វើកិច្ចសហប្រតិបត្តិការលើគម្រោងជាច្រើនជាមួយគ្រប់មជ្ឈដ្ឋាននៃម៉ាកាវ

នៅថ្ងៃទី ២៨ ខែកញ្ញា “ពិធីស្តីពីការធ្វើឱ្យកិច្ចសហប្រតិបត្តិការមានភាពកាន់តែស៊ីជម្រៅរវាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនជាមួយគ្រប់មជ្ឈដ្ឋាននៃម៉ាកាវ” បានប្រារព្ធធ្វើនៅតំបន់រដ្ឋបាលពិសេសម៉ាកាវ ។

លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានអញ្ជើញចូលរួមសកម្មភាពនេះនិងថ្លែងសុន្ទរកថា ។

លោក Shen Haixiong បានលើកឡើងថា ក្នុងនាមជាប្រព័ន្ធសារព័ត៌មានអន្តរជាតិបែបចម្រុះដែលមានទ្រង់ទ្រាយធំបំផុត ធុរកិច្ចច្រើនបំផុតនិងវិសាលភាពធំទូលាយបំផុតលើពិភពលោកបច្ចុប្បន្ននេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើឱ្យស៊ីជម្រៅជាបន្តបន្ទាប់នូវកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវនិងគ្រប់មជ្ឈដ្ឋាននៃម៉ាកាវដើម្បីប្រមូលផ្តុំនូវកម្លាំងដ៏ខ្លាំងក្លាពីការស្នេហាជាតិនិងស្នេហាតំបន់ម៉ាកាវរបស់ប្រជាពលរដ្ឋនៅតំបន់ម៉ាកាវ ។
ថ្ងៃនេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាប់ដំណើរការម្តងទៀតនូវកិច្ចសហប្រតិបត្តិការដ៏សំខាន់ជាច្រើនជាមួយគ្រប់មជ្ឈដ្ឋាននៃម៉ាកាវដើម្បីជួយជំរុញម៉ាកាវឱ្យរួមបញ្ចូលជាមួយនិម្មាបនកម្មអភិវឌ្ឍន៍ទូទៅនៃប្រទេសជាតិឱ្យបានកាន់តែល្អ ។

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរីករាយធ្វើកិច្ចសហប្រតិបតិ្តការយ៉ាងជិតស្និទ្ធនិងពួតដៃគ្នារីកចម្រើនទៅមុខជាមួយរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវនិងមិត្តភក្តិមកពីមជ្ឈដ្ឋាននានារបស់ម៉ាកាវដើម្បីរួមគ្នាបើកទំព័រថ្មីនៃការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវ ៕

To Top