វិមានក្រមឡាំងអះអាង ក្រុងគៀវ កំពុងរារាំងកិច្ចខិតខំ ដើម្បីសន្តិភាព

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទថា អាជ្ញាធរអ៊ុយក្រែនបានបង្ហាញ ពីបំណងចង់បន្តកិច្ចសន្ទនា ជាមួយរុស្ស៊ី បើទោះបីជាមានកិច្ចព្រមព្រៀង ពីមុនមកនៅទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីបង្កើតក្រុមការងារក៏ដោយ ។
លោក Peskov បាននិយាយក្នុងអំឡុងសន្និសីទ សារព័ត៌មាន ក្នុងអំឡុងពេលកិច្ចប្រជុំចុងក្រោយ នៅទីក្រុងអ៊ីស្តង់ប៊ុល ។ ក្នុងនោះផងដែរគណៈប្រតិភូ បានដាក់សំណើ ដើម្បីបង្កើតក្រុមការងារ ដើម្បីពិភាក្សាគ្រប់ទម្រង់លើបញ្ហាសំខាន់ៗផងដែរ។ ឥឡូវនេះការផ្អាកមួយបាន កើតឡើងហើយការផ្អាក គឺដោយសារតែរបបទីក្រុងគៀវ មិនមានឆន្ទៈក្នុងការបន្តការ សន្ទនាឡើយ។
លោកPeskov កំពុងឆ្លើយតបទៅនឹងសំណួរ របស់អ្នកកាសែត អំពីការលើកឡើង របស់លោកប្រធានាធិបតីបេឡារុស លោកAlexander Lukashenko ដែលបាននិយាយ កាលពីសប្តាហ៍មុនថា គាត់ចង់និយាយចរចាដោយផ្ទាល់ជាមួយលោក Vladimir Zelensky របស់ប្រទេស អ៊ុយក្រែន។
កិច្ចពិភាក្សាដោយផ្ទាល់ រវាងទីក្រុងមូស្គូ និងគៀវបានបន្តឡើងវិញ នៅប្រទេសតួគីនៅដើមឆ្នាំនេះ។ ការចរចាចំនួន៣ លើកចុងក្រោយ ដែលត្រូវបានធ្វើឡើង ក្នុងខែកក្កដា មិនបាននាំមកនូវការទម្លាយអ្វីធំដុំនោះទេ ប៉ុន្តែបានអនុញ្ញាត ឱ្យភាគីទាំងពីរ មានវឌ្ឍនភាពជាក់លាក់ទាក់ទង នឹងបញ្ហាមនុស្សធម៌ផ្សេងៗ។
យ៉ាងណាក្តីរុស្ស៊ី និងអ៊ុយក្រែន បានធ្វើការដោះដូរអ្នកទោសធំៗ ជាច្រើននាក់ ព្រមទាំងដោះដូរសាកសពទាហានដែលបានស្លាប់និងរបួសផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
