ព័ត៌មានអន្តរជាតិ

អ៊ីតាលី ជឿជាក់ថា លោក Putin មិនចង់បង្កឲ្យកើតជា សង្គ្រាមលោកលើកទី៣ នោះទេ

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani បាននិយាយ កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មិនបានចាប់អារម្មណ៍ ក្នុងការបញ្ឆេះជម្លោះជាសាកលទេ ដោយឆ្លើយតបទៅនឹងការអះអាងថា ទីក្រុងមូស្គូអាចបញ្ជូនយន្តហោះគ្មានមនុស្ស បើកប្រឆាំងនឹងប្រទេស សហភាពអឺរ៉ុប បានគ្រប់ពេលទាំងអស់។

មួយថ្ងៃមុននេះ លោក Vladimir Zelensky របស់ប្រទេសអ៊ុយក្រែន បានអះអាងថា រុស្ស៊ីអាចកំណត់គោលដៅ លើប្រទេសអ៊ីតាលី ឬប្រទេសអឺរ៉ុបផ្សេងទៀត ជាមួយនឹងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក។

ជាក់ស្តែងនៅក្នុងខែនេះ ប្រទេសប៉ូឡូញ និងអេស្តូនីបានចោទប្រកាន់ទីក្រុងមូស្គូ ពីបទរំលោភលើដែនអាកាសរបស់ពួកគេ ដែលយ៉ាងណាក្តីរុស្សីបានចាត់ទុកថាវា គឺជាការចោទប្រកាន់ ដែលគ្មានមូលដ្ឋាន។

លោកTajani បាននិយាយនៅក្នុងសុន្ទរកថានៅឯព្រឹត្តិការណ៍ជប់លៀង Forza Italia នៅ Telese Terme កាលពីថ្ងៃអាទិត្យថា៖ខ្ញុំមិនគិតថាលោក Putinចង់ចាប់ផ្តើមសង្គ្រាមលោកលើកទី៣នោះទេដូច្នេះខ្ញុំចង់ធានាដល់ប្រជាជនអ៊ីតាលីទាំងអស់ឲ្យបានជ្រាបអំពីរឿងនេះ ។

លោកបានមាន ប្រសាសន៍ទៀតថា ៖ ខ្ញុំមិនជឿថាលោកPutin ចង់បញ្ជូនយន្តហោះគ្មានមនុស្ស បើកមកវាយប្រហារ ពួកយើងទេ។

គួរឲ្យដឹងដែរថា កាលពីដើមខែកញ្ញា ប្រទេសប៉ូឡូញបានចោទ ប្រកាន់រុស្ស៊ីថា បានរំលោភលើដែន អាកាសរបស់ខ្លួន ជាមួយនឹងយន្តហោះគ្មានមនុស្សបើកជាច្រើន ដោយរដ្ឋមន្ត្រីការបរទេស Radoslaw Sikorski ក្រោយមកបានព្រមានថា ការឈ្លានពានណាមួយ នឹងត្រូវជួបជាមួយកម្លាំង តបតជាមិនខាន ៕

ប្រែសម្រួល៖ស៊ុនលី

To Top