ម៉ិកស៊ិក ជំរុញឱ្យសហរដ្ឋអាមេរិក ពិចារណាជុំវិញពន្ធលេីយានយន្តធុនធ្ងន់

ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានឧ្យដឹងថា លោកស្រីសង្ឃឹមថា សហរដ្ឋអាមេរិក នឹងបង្ហាញ “ការពិចារណា” ចំពោះម៉ិកស៊ិក បន្ទាប់ពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពន្ធថ្មីលើការនាំចូលរថយន្តធុនធ្ងន់។
លោកស្រី Sheinbaum បានឧ្យដឹងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកស្រីថា “យើងកំពុងពិភាក្សារួចហើយ ដោយសង្ឃឹមថានឹងមានការពិចារណាចំពោះម៉ិកស៊ិក” ដោយបន្ថែមថាពន្ធអាចមានបញ្ហាសម្រាប់ប្រទេសទាំងពីរ។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បានប្រកាសពន្ធថ្មីមួយចំនួន រួមទាំងពន្ធ ២៥ភាគរយលើរថយន្តធុនធ្ងន់ដែលនាំចូលចាប់ពីថ្ងៃទី១ ខែតុលា ដែលជាផ្នែកមួយនៃគោលនយោបាយរបស់លោកក្នុងការពង្រឹងឧស្សាហកម្មក្នុងស្រុក។
លោកស្រី Sheinbaum បានកត់សម្គាល់ថា នៅក្រោមកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា ស្តីពីពាណិជ្ជកម្មសេរី ការនាំចេញរបស់ម៉ិកស៊ិក បានរីកចម្រើនក្នុងវិស័យដែលមិនជាប់ពន្ធ ជាពិសេសទំនិញដែលមិនរាប់បញ្ចូលយានជំនិះ ដែលបានបញ្ចប់ ហេីយដែក ឬទង់ដែង ទទួលបានអត្ថប្រយោជន៍ពីគម្រោង “ពន្ធសូន្យ” របស់កិច្ចព្រមព្រៀងនេះ។
លោកស្រី Sheinbaum បានបន្ដថា “ទំនាក់ទំនងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកនៅតែបន្តមានសារៈសំខាន់ និងជាគុណសម្បត្តិប្រកួតប្រជែងដ៏សំខាន់សម្រាប់ម៉ិកស៊ិក”៕
ប្រែសម្រួល ឈូក បូរ៉ា
