ព័ត៌មានអន្តរជាតិ

ពិធីបដិសណ្ឋារកិច្ច អបអរសាទរខួប៧៦ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន រៀបចំឡើង នៅក្រុងប៉េកាំង លោកXiJinping ថ្លែងសុន្ទរកថាគន្លឹះ

យប់ថ្ងៃទី៣០ ខែកញ្ញា ពិធីបដិសណ្ឋារកិច្ចអបអរសាទរខួប៧៦ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន បានរៀបចំឡើងនៅក្រុងប៉េកាំង ។ លោក XiJinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធា មជ្ឈិមចិនបានថ្លែងសុន្ទរកថា គន្លឹះ។ ឥស្សរជនចិននិងបរទេសប្រហែល៨០០នាក់បានជួបជុំគ្នា ដើម្បីអបអរសាទខួបកំណើត របស់សាធាណរដ្ឋប្រជាមានិតចិន ។

លោកXi Jinpingបានថ្លែងសុន្ទរកថា គន្លឹះដោយលើកឡើងថា ការសម្រេចបាន នូវការស្តាភាពរុងរឿង ដ៏មហិមា របស់ប្រជាជាតិចិនឡើងវិញ ជាបុព្វហេតុដ៏អស្ចារ្យដែលមិនធ្លាប់មាន ក្នុងប្រវត្តសាស្ត្រ។ ក្តីសង្ឃឹមនិងការសាកល្បងសុទ្ធ តែជំរុញឱ្យយើងមានស្មារតី ដែលខិតខំប្រឹងប្រែង និងមិនខ្ជិលឡើយ ។ យើងគួរតែរួបរួមយ៉ាងជិតស្និទ្ធបន្ថែមទៀតជុំវិញ គណៈកម្មាធិការមជ្ឈិមបក្ស ឆ្ពោះទៅមុខជាមួយ នឹងការប្តេជ្ញាចិត្ត ខិតខំធ្វើការនិងខិតខំចារទំព័រជំ ដែលមានភាពកាន់តែត្រចះត្រចង់នៃការធ្វើទំនើបកម្ម តាមបែបផែនចិន៕

To Top